Facebook បានទទួលប៉ាតង់ការពារកម្មសិទ្ធិបញ្ញាអាមេរិចលើ news feed មួយ ដែលនៅពីក្រោយការអាប់ឌែតជាប់ដែលធ្វើឱ្យវ៉ិបសាយបណ្ដាញសង្គម មានអ្នកប្រើប្រាស់យ៉ាងច្រើន។
Facebook បានអោយដឹងថា ការដាក់អោយប្រើប្រាស់នូវ News Feed ក្នុងឆ្នាំ២០០៦ បានផ្លាស់ប្ដូរទំលាប់មនុស្សរាប់លាននាក់ក្នុងការទទួលព័ត៌មានពីវ៉ិបសាយនេះ។
ប៉ាតង់នោះបានចាត់ទុកការបង្កើតថ្មីនេះជា “វិធីសាស្ត្រក្នុងការបង្ហាញញូហ្វ៊ីដក្នុងបណ្ដាញសង្គម”។ វិធីសាស្ត្រអស់នោះរួមមាន មតិ និង លីង ចែកដោយអ្នកប្រើប្រាស់សេវាបណ្ដាញសង្គម ជាមួយនឹងអ្នកប្រើប្រាស់ផ្សេងទៀត។
ការផ្ដល់បណ្ណកម្មសិទ្ធិបញ្ញាដល់ Facebook នេះ បានបង្កជាការព្រួយបារម្ភដល់ Twitter និង សេវាបណ្ដាញសង្គមផ្សេងទៀត ដែលអាប់ឌែតជាប់ដោយប្រើស្ទីលបែប News Feed នេះ។
——————-
* News feed រឺ web feed ជាទំរង់ដាតាមួយ ដែលប្រើសំរាប់ផ្គត់ផ្គង់អ្នកប្រើប្រាស់នូវដំនឹងថ្មីៗ អត្ថបទថ្មី របស់ថ្មី លើអ៊ិនធឺនែត តាមរយៈលីងទៅប្រភពឯកសារដើម។
** សេវាបណ្ដាញសង្គម រឺ social network service សំដៅលើការកសាងបណ្ដាញសង្គមឬ ទំនាក់ទំនងសង្គម រវាងមនុស្សនឹងមនុស្សដើម្បីចែករំលែកសកម្មភាពណាមួយ។ សេវាបណ្ដាញសង្គមភាគច្រើន ជាសេវាឋិតលើវ៉ិប ដូចជា Facebook, Myspace, hi5, ..។
