សត្វទា ​១ ម៉ឺន​ក្បាល​បាន​ស្លាប់​នៅ​កម្ពុជា

មន្ត្រីកម្ពុជា​បាន​អោយ​ដឹង​ថា មាន​សត្វ​ទា​ចំនួន​ប្រមាណ​ជាង​មួយម៉ឺន​ក្បាលបាន​ស្លាប់​ និង​៣​ម៉ឺន​ក្បាល​ទៀត​កំពុង​ឈឺ នៅ​ខេត្ត​តាកែវ​ដែល​ឋិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស។

​លោក​កៅ​ ផល ប្រធាននាយកដ្ឋានផលិតកម្មនិង​បសុព្យាបាល​នៃ​ក្រសួង​កសិកម្ម​បាន​អោយ​ដឹង​ថា គេ​កំពុង​តែ​សិក្សា​ខ្មោច​ទា​ដែល​បាន​ស្លាប់ ហើយ​លទ្ធផល​នឹង​អាច​ដឹង​នៅ​ថ្ងៃ​អង្គារ​រឺ​ថ្ងៃ​បន្ទាប់។

តែ​គេ​មិន​បាន​រាយ​ការណ៍​អោយ​ដឹង​ថា មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ឈឺ រឺ​ស្លាប់​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​នេះ​អជ្ញាធរ​កំពុង​តែ​ប្រកាស​អោយ​ប្រជាពល​រដ្ឋ​​ប្រុង​ប្រយ័ត។

យោង​តាម​លោក កៅ ផល ករណី​នេះ​បាន​កើត​ឡើង​នៅ​ភូមិ ព្រៃ​ខ្លា ឃុំ​រមិញ ស្រុក​កោះអណ្ដែត ខេត្ត​តាកែវ ដែល​ឋិត​នៅ​ចំងាយ ៩០គម ពី​ភ្នំពេញ។

Source: Xinhua

Related Posts

Speak Your Mind

*