សិស្សពូកែ​ខ្មែរ៤នាក់​ទទួល​បាន​មេដាយពីការ​ប្រកួតអូឡាំព្យ៉ាដ​អន្តរជាតិ

studnet07_01_1

រូបថត​កោះសន្តិភាព

 

យោង​តាម​សារព័ត៌មាន​កោះសន្តិភាព​បាន​អោយ​ដឹង​ថា ក្រសួង​អប់រំយុវជន​និង​កីឡា​ កាល​ពី​ថ្ងៃ​៥មករា​២០១០​ បាន​ចែក​រង្វាន់​លើក​ទឹក​​ចិត្ត​​ដល់​សិស្ស​ពូកែ​ខ្មែរ​ដែល​ទទួល​បាន​មេដាយ​ពី​ការ​ប្រកួត​អូឡាំព្យ៉ាដអ្នក​​វិទ្យាសាស្ត្រវ័យ​ក្មេង​២០០៩ (IJSO: Internation Junior Science Olympiad)នៅ Azerbaijan និង ការ​ប្រកួត​អូឡាំ​ព្យ៉ាដ​គណិត​វិទ្យា​អាស៊ី​ប៉ាស៊ីភិច​ឆ្នាំ​២០០៩ (APMO: Asian Pasific Mathematical Olympiad)

សិស្ស​ពូកែ​ខ្មែរ​ទទួល​បាន​ជ័យ​លាភី​ទាំង​បួនរូប​រួម​មាន៖
- ស៊ន សុភ័ក្ត្រ មក​ពី​វិទ្យាល័យ​អនុវត្តន៍ ទទួល​បាន​មេដាយ​​ប្រាក់ពី IJSO ទទួល​បាន​រង្វាន់បន្ថែម​៣លាន​៥​សែន​រៀល
- ម៉ៅ​ជា​ហ៊ុយ​ជូ មក​ពី​វិទ្យាល័យ​បាក់ទូក ទទួល​បាន​មេដាយ​​សំរិទ្ធពី IJSO ទទួល​បាន​រង្វាន់បន្ថែម​៣លាន​​រៀល
- ថន ប៉ោសេង មកពី​វិទ្យាល័យ​ប៊ុន​រ៉ានី​ហ៊ុន​សែនព្រែក​តាដួង​ខេត្តកណ្ដាល ទទួល​បាន​មេដាយ​​សំរិទ្ធពី IJSO ទទួល​បាន​រង្វាន់បន្ថែម​៣លាន​​រៀល
- ទូចសុភក្តិ មក​ពី​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ទទួល​បាន​មេដាយ​សំរិទ្ធ ពី APMO ទទួល​បាន​រង្វាន់បន្ថែម​៣លាន​​រៀល

សំគាល់៖
**APMO ប្រលង​នៅ​ខែ​មិនា​ឆ្នាំ២០០៩ និង IJSO ប្រលង​នៅ​ខែ​ធ្នូឆ្នាំ​២០០៩
** កាសែត​កោះ​សន្តិភាពសរសេរ​ច្របូក​ច្របល់​បែប​មិន​យល់​សាច់​រឿង

DSC_0985 (Small)

DSC_1008 (Small)

Source:

Related Posts

Comments

  1. chan says:

    កូនខ្មែរឥឡូវ​ពូកែណាស់ ! សង្ឃឹម​ក្នុង​ពេល​អនាគតដ៏ខ្លីកូន​ខ្មែរយើង​នឹង​យក​មេដាយមាស​មកជូនជាតិ​មាតុភូមិ​មិនខាន…

  2. Rith LY says:

    Good news for our country !!!

  3. គឹម​ គីណាល់ says:

    ខ្មែរយើងពិតជាខ្លាំងខាងធ្វើលំហាត់ តែ​ខ្វះ១គឺការធ្វើពិសោធន៍!!

  4. ថន ប៉ោសេង says:

    ទេ! ការពិសោធរបស់ខ្មែរយើងនៅIJSOគឺមិនអន់ទេរ៕​តាមក្រុមទេ! អ្នកដឹងទេនៅឆ្នាំ 2006ដែលIJSO ប្រព្រឹត្តទៅ​នៅ ប្រទេស ប្រេស៊ីល​ ក្រុមពិសោធន៏ ខ្មែរ របស់បង ចេង សុផល ទទួលបានចំនាត់ថ្នាក់លេខ៤។​តែគេអោយ​មេដាយពិសោធន៏ត្រឹមតែលេខបីប៉ុន្មោះ។ នៅឆ្នាំ ២០០៩ នេះ ក្រុមរបស់សុភ័ក្រ ធ្វើពិសោធ បានពិន្ទុដល់ទៅ ៣២​ជាង ឯនោះ ធៀបទៅនឹងពិន្ទុពេញ តែ ៤០៕ នៅ២០០៩ ក្រុមដែលពិសោធល្អជាងគេបំផុតនោះគឹ អាលឺម៉ង់។

Speak Your Mind

*