ខាងក្រោមនេះជាលទ្ធផលរបស់សិស្សពូកែកម្ពុជាពីការប្រកួតសិស្សពូកែគណិតវិទ្យាអន្តរជាតិ២០០៩ នៅប្រទេសអាល្លឺម៉ង់។ លទ្ធផលមិនល្អប៉ុន្មានទេ។
ឆ្នាំនេះយើងមិនបានទទួលមេដាយ រឺរង្វាន់កិត្តិយសអីទេ។ ប្រទេសកម្ពុជាជាប់ចំនាត់ថ្នាក់លេខ៩១ លើ១០៤ប្រទេស។

យើងក្រឡេកមើលប្រទេសវៀតណាមវិញ។ វៀតណាមគេបានមេដាយមាស២ ប្រាក់២ និងសំរិទ្ធ២។ ក្រុមគេជាប់លេខ១៥។

រីឯប្រទេសសៀម គេបានមេដាយមាសមួយ និង ប្រាក់៥។ ក្រុមសៀមជាប់លេខ៧។

លទ្ធផលប្រទេសចិន
បានមេដាយមាស៦។ ក្រុមចិនជាប់លេខ១។

លទ្ធផលក្រុមអាមេរិច
បានមេដាយមាស២ មេដាយប្រាក់៤។ ក្រុមអាមេរិចជាប់លេខ៦។

លទ្ធផលតាមប្រទេស
១) ចិន ២) ជប៉ុន ៣) រុស្ស៊ី ៤)កូរ៉េខាងត្បូង ៥) កូរ៉េខាងជើង ៦) អាមេរិច ៧)ថៃ ៨) ទួរគី ៩)អាល្លឺម៉ង់ ១០)បែលារុស
——————————————————–
យោង៖
http://imo-official.org/results.aspx
Recent Comments Gravatars