
ថ្ងៃមុនគ្រួសារមួយនៅ Petite-Forêt នៅជិត Valenciennes ប្រើinternet សេវា Orange របស់ France Telecom ដែលដើរដោយkey 3G unlimit មួយខែអស់ 46 000 អឺរ៉ូ។បើមិនទាន់បានអានហេតុការណ៍ សូមចុចនៅទីនេះ។
តែថ្ងៃនេះលោកដុកត័រម្នាក់ ឈ្មោះ Jean Spadaro រស់នៅ Fontainebleau, នៅ Seine-et-Marne, ប្រើអ៊ិនធនែតក្រុមហ៊ុនដដែល បច្ចេកវិទ្យាដដែល មួយខែអស់ 160 000 អឺរ៉ូ ( ~23 ម៉ឺនដុល្លារ)។
កាលពីដំបូង នៅខែវិច្ឆិកា 2008 គាត់ជាវប្រព័ន្ធ3G ធម្មតា គឺប្រើប្រាស់មានកំនត់(limited) ក្នុងតំលៃមួយខែ៣០អឺរ៉ូ ដល់ខែ មេសា គាត់ត្រូវបង់លុយរហូតដល់860 អឺរ៉ូក្នុងមួយខែ។ ដូច្នេះគាត់ក៏សំរេចចិត្ត ប្តូរមកប្រើ ប្រព័ន្ធ3G ដដែលតែ unlimit (មានន័យថាប្រើម៉ាសេរី!!) ដោយត្រូវបង់មួយខែ៥០អឺរ៉ូ។ លុះដល់ពេលបើកមើលវិក្កយបត្រ ខែឧសភា ព្រះ! អស់ 159 212 អឺរ៉ូ!!!!
គ្រោះថ្នាក់!! គ្រោះថ្នាក់!! ប្រយ័តចាញ់បោកការផ្សាយពាណិជ្ជកម្មបន្លំ!!!
Source: Orange : 160.000 euros de facture, qui dit mieux ?
Recent Comments Gravatars