យោងតាមព័ត៌មានរបស់ everyday.com.kh បានអោយដឹងថា កំលាំងចំរុះខណ្ឌចំការមន បានចុះរឹបអូសកុំព្យូទ័រចំនួន៣៣គ្រឿង និងសំភារៈផ្សេងទៀត ពីកន្លែងធ្វើអាជីវកម្មអ៊ីនធឺនែតមួយកន្លែងនៅទួលទំពូង ជិតសាលារៀនមួយ។
ការរឹបអូសនេះគឺដោយសារ មានសិស្សសាលាមួយចំនួនបានប្រើប្រាស់អ៊ិនធឹនែតនោះដើម្បីបើកមើលរូបអាសអភាស។
ស្ដាប់ទៅមិនដឹងជាយ៉ាងម៉េចទេ។
ប៉ុន្តែ
- កុំព្យូទ័រអស់នេះមិនមែនជាកន្លែងផ្ទុករូបអាសអភាសអស់នោះទេ
- រូបអាសអភាសឋិតនៅអាមេរិច រុស្ស៊ី អីឯណុះទេ បើត្រូវបិទអជ្ញាធរ គួរបិទវ៉ិបសាយនេះវិញ
- ដូច្នេះមិនមែន ម្ចាស់ហាងកុំព្យូទ័រនេះទេ ដែលត្រូវពិន័យ
ប៉ុន្តែ
- ហាងនេះបានផ្ដល់មធ្យោបាយអោយក្មេងចូលទៅមើលរូបអាសអភាសបាន ដោយមិនបានហាមឃាត់
- ម្ចាស់ហាង អាចបិទវ៉ិបសាយណាដែលមានរូបអាសអភាសចោលបាន
ប៉ុន្តែ
- វ៉ិបសាយបែបនេះមានរាប់មិនអស់ បិទមួយសល់មួយ តើម្ចាស់ហាងមានលទ្ធភាពធ្វើបែបនេះបានដែរ?។
- តើមានច្បាប់ដែលកំនត់ថា ម្ចាស់ហាងត្រូវតែតាមដាន អ្នកប្រើប្រាស់ធ្វើអ្វីខ្លះដែរ?
- ប៉ុន្តែហេតុអ្វីក៏អជ្ញាធរ មិនទៅរឹបអូសសំភារៈរបស់ online, angkor.net, … និង ក្រុមហ៊ុនផ្ដល់សេវាអ៊ិនធឺនែតផ្សេងទៀតនៅស្រុកខ្មែរ???? ព្រោះបើគ្មានក្រុមហ៊ុនអស់នេះបើកសិទ្ធិអោយវ៉ិបសាយអាសអភាសចូលស្រុកខ្មែរទេ ក៏កូនហាងអ៊ិនធឹនែតតូចតាចមិនអាចបើកវ៉ិបសាយអស់នេះចេញដែរ!!!
ប៉ុន្តែ
សភាពពិត គឺថា ភាគច្រើន ម្ចាស់ហាងដឹងដែរថា អ្នកប្រើអស់នោះកំពុងបើកមើលរូបសិច តែមិនរវល់។
—-
(ពាក្យចចាមអារ៉ាម) បន្តិចទៀត នៅស្រុកខ្មែរប្រហែលជាមានច្បាប់ filter វ៉ិបសាយដូចនៅស្រុកចិនហើយ។ ដំបូងblock វ៉ិបសាយអាសអភាស បន្ទាប់មកទៀតblock …..។ល។









Techno Charity is a charitable organization created in 2006 by engineers graduated from the Institute of Technology of Cambodia.

8 Responses
Very good analyst. But what they gonna do with those computers.
ប៉ុន្តែហាងអ៊ិនធឺនែតភាគច្រើនគឺមានមានផ្ទុករូបអាសអាភាសក្នុងកុំព្យូទ័រស្រាប់
ដោយម្ចាស់ហាងជាអ្នកបញ្ចូលទុកស្រាប់សំរាប់អ្នកប្រើប្រាស់អ៊ិនធឹនែត!
និយាយតាមត្រង់ទៅ ក៏មិនពេញចិត្តចំពោះសកម្មភាពអាជ្ញាធរនោះដែរ តែដូចវិសាលនិយាយអញ្ចឹង! ម្ចាស់ហាងអ៊ិនធឺណែតមួយចំនួនថែមរក្សាទុកVideo Sex នៅក្នុងកុំព្យួទ័ររបស់ពួគេទៀត ចំពោះទង្វើរបស់អាជ្ញាធរពិតជាត្រឹមត្រូវ!
ខ្ញុំគិតថាពួកអាជ្្ញាធរធ្វើចឹងដូចជាមិនត្រូវទេ
បើសិនជាម្ចាស់ហាងផ្ទុករូបភាពអាសអភាស នៅលើ pc របស់ខ្លួនដើម្បីអូសទាញសិស្សមកប្រើ internet នោះម្ចាស់ផ្ទះពិតជាខុសមែន។ គាត់ប្រព្រឹត្តិផ្ទុយនឹងច្បាប់ … ពីបទចែកចាយរូបភាពអាសអភាសដល់កុមារ (សិស្សទាំងនោះប្រហែលជាអាយុក្រោម១៦ឆ្នាំ)។
តែបើម្ចាស់ហាងមិនបានធ្វើបែបនេះទេ តែពួកសិស្សអស់នោះមកប្រើinternet រួចចូលទៅវ៉ិបសាយអាស ដោយខ្លួនឯង នោះម្ចាស់ហាងមិនគួរមានកំហុសទេ។
Haha! So will they fine all the internet cafe owner who allow customer to play JX?
http://cambodiakhmer.blogspot.com/
Look nice!!!
ស្តាប់ទៅដូចឆ្កួតអ៊ីចឹង។ ប្រហែលពួកប៉ូលីសគាត់មិនសូវមានការងារធ្វើហើយ មើលទៅ ។