កាលពីថ្ងៃចន្ទនេះ ក្រុមហ៊ុន Apple បានប្រកាសថា ពួកគេលក់ iPad បានមួយលានគ្រឿង ហើយ ហើយចំនួននេះស្មើនឹងពីរដងចំនួន iPhone ដែលគេលក់បាន ពេលចេញលើកទីមួយ។

លោក Steve Jobs, CEO របស់ក្រុមហ៊ុន Apple បានឱ្យដឹងថា « តម្រូវការនៅតែបន្តលើសពីការផ្ដល់ ហើយពួកយើងកំពុងតែប្រឹងប្រែងក្នុងការនាំមកនូវផលិតផលដ៏អច្ឆរិយៈនេះឱ្យបានដល់ដៃអតិថិជនគ្រប់គ្នា »
Apple បានលក់ iPad ទីមួយលានរបស់ខ្លួននៅថ្ងៃសុក្រនេះ ត្រូវនឹងថ្ងៃដែលខ្លួនចេញស៊េរី iPad 3G ។ គេបានរាយការណ៍ថា iPad ត្រូវបានលក់ដាច់អស់ស្ទើរគ្មានសល់នូវ iPad 3G និង iPad ធម្មតា នៅទូទាំងហាងទំនិញទាំង៥០កន្លែងរបស់ Apple ។
កាលពីឆ្នាំ២០០៧ iPhone លក់បានមួយលានគ្រឿងក្នុងរយៈពេល៧៣ថ្ងៃ។ នៅពេលនេះ iPad លក់បានមួយលានគ្រឿងក្នុងរយៈពេលតែ២៨ថ្ងៃប៉ុណ្ណោះ មានន័យថាលក់ដាច់លឿនជាង iPhone ពីរដងកន្លះ។
ការផ្គត់ផ្គង់មិនបានគ្រប់តាមតម្រូវការទីផ្សារនៅអាមេរិច បានបណ្ដោលឱ្យ Apple ពន្យារពេលចេញលក់ជាអន្តរជាតិមួយដងជាពីរដង រហូតដល់ថ្ងៃ១០ ឧសភា។
ភាពពេញនិយមរបស់ iPad បានធ្វើឱ្យអ្នកចិត្តវិទ្យាចាប់អារម្មណ៍ជាខ្លាំង។ តម្រូវការ iPad មិនមានភាពចាំបាច់ជាបន្ទាន់ណាស់ណាដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគេទេ តែនេះមិនអាចឃាត់ចិត្ត អ្នកគាំទ្រផលិតផល Apple មិនឱ្យទៅតម្រង់ជួរទាំងភ្លៀងដើម្បីរង់ចាំទិញ iPad ឡើយ។










Techno Charity is a charitable organization created in 2006 by engineers graduated from the Institute of Technology of Cambodia.

Recent Comments