iPad: new Apple product come with full critique

hardware-01-20100127

iPad ជា​ឧបករណ៍​ថ្មី​ដែល​ផលិត​ឡើង​ដោយ Apple ដើម្បី​ប្រជែង​ជា​មួយ Netbook ។ គេ​អាច​ប្រើ iPad ដើម្បី ឆែក​Internet, Email, មើល​រូប​ថត វីដេអូ មើល​វីដេអូ​ក្នុង​យូធូប ស្ដាប់​ចំរៀង ប្រើ iTunes។ វា​អាច​ប្រើ​ប្រូក្រាម​ប្រហែល​ជា 140 000 ដែល​មាន​នៅ​លើ​ Apple application store. គេ​អាច​ប្រើ​វា​ដើម្បី​អាន​សៀវភៅ ឬ ទិញ​សៀវភៅ​ តាមរយៈ iBooks.

mail_20100127

Design

iPad មាន​អេក្រង់ប្រភេទ LED-Backlit IPS Display មាន​ទំហំ 9,7 អ៊ីញ និង​ជា​ប្រភេទ Multitouch screen។ iPad មាន​ទំងន់ 675ក្រាម និង ​កំរាស់ 0,5 អ៊ីញ = 1,27cm ។ iPad ប្រដាប់​ដោយ​ប្រព័ន្ធ Wireless និង Bluetooth សម្រាប់​ប្រើ​ប្រាស់​Internet ហើយ​វា​ក៏​មាន​ប្រព័ន្ធ3G ផង​ដែរ ទុក​សំរាប់​ពេល​Wifi ប្រើ​មិន​កើត។
iPad ប្រើ CPU ប្រភេទ A4 ដែល​ឌីសាញ​ដោយ វិស្វករ​របស់ Apple ផ្ទាល់​។ CPU ប្រភេទនេះ​មាន​ល្បឿន 1GHz ស៊ី​ថ្ម​តិច អាច​អោយ​យើង​ប្រើ​iPad ដោយ​មិន​តភ្លើង​បាន​រហូត​ដល់10h។

 

multi_touch_20100127

គុណ​វិបត្តិ

  • No multitasking: មាន​ន័យ​ថា​មិន​អាច​ប្រើ​ប្រូក្រាម​ពីរ​ព្រម​គ្នា ឧទាហរណ៍ មិន​អាច​អាន​មែល​បណ្ដើរ​ស្ដាប់​ចំរៀង​បណ្ដើរ​បាន​ទេ។
  • គ្មាន​កាមេរ៉ា
  • អត់​មាន USB Ports បើ​ចង់​ប្រើ​USB ត្រូវ​ការដោត​USB adapter សិន

 ការ​រិះគន់​មាន​ច្រើន​ទៀត សូម​អាន​នៅ

 

វីដេអូ​លេង​សើច​លើ​ឈ្មោះ iPad

Pad មាន​ន័យ​ថា ប្រដាប់​ទ្រាប់ ឬ សំឡី​អនាម័យ​របស់​ស្ត្រី។

Related Posts

  • http://N/A Seila

    ពិតជាមានមោទនះភាពណាស់ដែល Website នេះបានបញ្ចូលភាសារខ្មែរដែរ។​ វាបានធ្វើអោយប្រជាជនខ្មែរអាចឆ្ពោះទៅកាន់​ ពិភពលោក។