អៀរឡង់ដ៍​សុំធ្វើ​ជា​ក្រុម​ទី៣៣​ក្នុង World Cup 2010

gun__1258727009_henry_france2

លោក Sepp Blatter ប្រធានFIFA បាននិយាយ​កាល​ពី​ថ្ងៃ​ចន្ទនេះថា ក្រុម​អៀរឡង់ដ៍បានតវ៉ា​សុំក្លាយ​ជា​ក្រុមទី៣៣​ក្នុង​ការ​ប្រកួត​World Cup ដែលរៀបចំ​ដោយ FIFA នៅ​អាព្រិច។

ក្រុមកីឡាករ​អៀរឡង់ដ៍មានការ​ខឹងសំបារ​ជាខ្លាំង​បន្ទាប់ពីពួកគេធ្លាក់​មិន​បាន​ទៅប្រកួត World Cup នៅ​អាព្រិច ដោយសារ​តែមេក្រុមបារាំងThierry Henry បាន​ប្រើវិធីសាស្ត្រ​ដៃ​កង្កែបដើម្បី​ទប់​បាល់ ក្នុងការ​ប្រកួតជំរុះ​បារាំង​អៀរឡង់ដ៍។

លោក Blatter បាន​អោយដឹងថា “តំនាង​សមាគមបាល់ទាត់​អៀរឡង់ដ៍ បានមកដល់ទីស្នាក់ការ FIFA ដោយមិនសប្បាយចិត្តនឹងអ្វីដែល​បាន​កើត​ឡើង។ ពួកគេ​ទទួល​ស្គាល់ថា​ការប្រកួត​មិន​អាច​លេង​ម្តង​ទៀត​បាន​ទេ។ ”

“ជាចុងក្រោយ​ពួកគេ​បានសុំថា តើអាច​អោយពួកយើងក្លាយ​ជាក្រុមទី៣៣​ក្នុងWorld Cup បាន​រឺអត់?”

ក្នុងការប្រកួត​ជំរុះបារាំង​អៀរឡង់ដ៍ ក្រុមទាំងពីរ​រកបានគ្រាប់បាល់ 1-1 ដែល​ក្នុងនោះបាល់មួយ​​គ្រាប់ចុង​ក្រោយ ហង់រីបាន​ប្រើដៃ​ទប់ រួចបញ្ជូនទៅ​អោយ William Gallas ជា​អ្នក​ស៊ុត​បញ្ចូល​ទី។

Related Posts

Speak Your Mind

*