អាជីវករ​លក់​គ្រឿង​អលង្ការ​ត្អូញត្អែរ​​

នៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ​​​ អាជីវករ​​លក់​​គ្រឿង​​អលង្ការ​​​​​ត្អូញត្អែរ​​​ប៉ុន្តែ​​​អាជីករ​​លក់​​ សម្លៀក​បំពាក់​​សម្តែង​​ការ​​សប្បាយចិត្ត​​។ ​អាជីវករ​​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា​​ បាន​​និយាយ​​ថា​​មុខ​របរ​​លក់​​គ្រឿង​​អលង្ការ​​បាន​​ថយចុះ​​​ប្រមាណ​ជា​​ ៥០​​ភាគ​រយ​​ប៉ុន្តែ​​​ការ​​លក់ដូរ​​សម្លៀកបំពាក់​ ​បាន​​កើន​ឡើង​​ប្រមាណ​ជា ​៣០​ភាគរយ។

អតិថិជន​ទិញ​គ្រឿង​អលង្ការ​បាន​ថយចុះ​ប្រមាណ​ជា​៥០​ភាគរយ​ រីឯ​អតិថិជន​ទិញ​សម្លៀកបំពាក់​បែរ​ជា​កើន​ឡើង​ប្រមាណ​ជា​២០​ទៅ​៣០​ភាគរយ​ ទៅវិញ​។ ​​នេះ​គឺ​​ជា​ការ​អះអាង​របស់​អាជីវករ ​លក់​គ្រឿង​អលង្ការ​និង​លក់​សម្លៀកបំពាក់​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​និង​នៅ ​តាម​បណ្តា​ខេត្ត​នានា​នៅថ្ងៃ​អាទិត្យ​នេះ​។​​ជា​ធម្មតា​នៅ​មុន​ថ្ងៃ​បុណ្យ​ ចូល​ឆ្នាំ​ម្តង​ៗ ​មុខរបរ​ពីរ​នេះ​គឺ​ជា​មុខរបរ​ដែល​លក់​ដាច់​ខ្លាំង​ជាង​គេ​បើទោះ​បីជា​ ប្រទេស​ជាតិ​ជួប​ប្រទះ​នឹង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាងណា​ក៏​ដោយ​។​ ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ​​អាជីករ​លក់​គ្រឿង​អលង្ការ​លក់​មិន​សូវ​ដាច់​ ទាល់​តែសោះ​។

ប្រភព៖ RFI

Related Posts

Speak Your Mind

*