កាសែតដើមអម្ពិលបានអោយដឹងថា សម្តេចតេជោបានមានប្រសាសន៍កាលពីថ្ងៃ៣០វិច្ឆិកា២០០៩នេះក្នុងឱកាសសម្ពោធសមិទ្ធិផលខាងពុទ្ធចក្រនៅកំពង់ចាម ថា កាសិតភិរម្យ រដ្ឋមន្ត្រីក្រសួងការបរទេសសៀមជាជនអន្ធពាល ដែលតែងតែបង្កព្យុះភ្លៀងជាមួយអភិសិទ្ធិវេជ្ជាជីវៈ នាយករដ្ឋមន្ត្រីរបស់ខ្លួន។
សម្តេចបានបញ្ជាអោយឈប់ទទួលជំនួយពីរដ្ឋាភិបាលអភិសិទ្ធិ សូម្បីតែអាហារូបករណ៍សំរាប់កូនសិស្សក៏ត្រូវឈប់ដែរ ហើយថារដ្ឋាភិបាលកម្ពុជានឹងទទួលខុសត្រូវចំពោះពួកគេ។
Source: សម្តេចហ៊ុនសែន៖ កាសិតភិរម្យ៉ាជាជនអន្ធពាល (dap-news)
————————–
*** ពួកត្រូវទៅរៀននៅសៀម អោយទៅរៀននៅស្រុកយួនវិញ!!!!
និយាយលេងទេ
*** ពួកសៀម ហ្អែងកុំចង់ខ្លាំង ខ្មែរមិនទាន់ដំឡើងពន្ធដីពន្ធផ្ទះ ខ្លាំងប៉ុណ្ណឹងហើយ

ចុះពួកកំពុងតែរៀននៅសៀមនោះ?
ប្រហែលមិនអីទេមើលទៅ ព្រោះទៅដល់ស្រុកសៀមហើយ។ តែអ្នករៀនបានមួយឆ្នាំហើយមិនដឹងយ៉ាងម៉េចទេ
ងាប់ហើយ សម្តេច និយាយបែបនឹងមែនឬ??? ខ្ញុំជិតចប់ឆ្នាំទី២ហើយនឹង ទើបតែបានពាក់កណ្តាល់ផ្លូវ បើមានរឿងអញ្ចឹងមែនមិនដឹងគិតមេចទេនៀក។
កុំអាលគិតច្រើនអីសុវុឌ្ឍី គិតតែខំរៀនទៅ។ មិនទាន់មានការសម្រេចច្បាស់លាស់កុំអាលភ័យ។ រឿងនយោបាយប្រែប្រួលមិនទៀងទេ។
មិនដឹងគេគិតយ៉ាងមិច? ខ្ញុំដូចជាមិនយល់ មិនដឹងលោកសម្តេចនឹង មានគំរោងយ៉ាងមិច? ឥលូវរងទុក្ខខ្មែរ ពលករខ្មែរ ហើយជិតឈានទៅរកពួកនិសិត្យ អាហារូបករណ៍ ថែមទៀត។
រឺថាជាការពារព្រំដែនដូចជាមិនមែន(ម៉េចមិនប្តឹងអន្តរជាតិ?) រឺថាជាការឈ្លាះគ្នារវាង បុគ្គលប៉ុន្មានរូបនឹង ដើម្បីបង្ហញថា អញខ្លាំងជាងឯង? ងាប់អាណាអាប់ទៅ នេះដូចរឿងកំប្លែង ថាខ្មែរ មិនមានអីអួតពួកបរទេស ក៍ចាប់យួន នឹង ចាប់ អ្នកក្រ បោះចេញពីរថភ្លើង។ ពួកបរទេសសួរថាម៉េចអីចឹង? ខ្មែរឆ្លើយថា៖ ស្រុកខ្ញុំយួននឹងអ្នកក្រ គរដូចជើង
សម្តេចបាននិយាយរួចហើយថា អាភីស៊ីត បាន "បន្ទន់ឥរិយាបថ" ដោយបានទូរសព្ទ័មកគាត់រហូតដល់ទៅពីរដងឯណោះ។ អ្នកនយោបាយគេធ្វើតែអញ្ចឹង ឬអាចទៅរហូតដល់ទៅសុំទោស ក៏មានដែរ។ យើងបានដឹងរួចមកហើយថា សម្បីតែរដ្ឋការលោក Bush របស់អាមេរិកក៏ធ្លាប់បានលេងស្នៀតនេះជាមួយប្រទេសចិនដែរ នៅពេលដែលយន្តចំបាំងរបស់អាមេរិកបុកគ្នានឹងយន្តហោះចំបាំងរបស់ចិន នៅលើ់ដែនសមុទ្រអន្តរជាតិ។ ហើយយន្តហោះរបស់អាមេរិកបានចុះចតនៅលើទឹកដីចិន។ ពីដំបូងលោក Bush តម្លើងសសៃកសម្លុតឲ្យចិនប្រគល់យន្តហោះនិងអ្នកបើកបរឲ្យមកគេវិញភ្លាម តែនៅពេលដែលចិនតឹងសសៃកដាក់វិញ លោក Bush ក៏សុំទោសចិនតែម្តងទៅ។
យើងអាចមើលទូរទស្សន័ ទទក ស្តីពីសុន្ទរកថារបស់សម្តេច ដូចខាងក្រោមនេះ៖
http://www.khmerlive.tv/archive/20091130_PM_Hun_S…
ហេហេ ត្រូវប៉ានហើយចឹង បួកយួន ឥលូវពេញនិយមណាស់ លុយតិចតែបរិមាណច្រើន! អាឡូវលុយយួន ហើម ប្រាក់ខែខ្ញុំមិនបាន១០០ដុល្លារទេ! អ្នករៀននៅសៀម មករៀននៅយួនបានដឹងប្រឹង!
ខ្មែរទាស់ជាមួយសៀម ខ្មែរខាតធ្ងន់ណាស់ខាងសេដ្ឋកិច្ចនិងខាតគំរោងធំៗ មានគំរោងផ្លូវរទេះភ្លើងឆ្លងប្រទេស ប៉ុន្តែចំណេញសេដ្ឋកិច្ចដល់យួន។
ខ្មែរទាស់ជាមួយយួន ខ្មែរខាតធ្ងន់បន្ថែមខាងសេដ្ឋកិច្ចនិងទឹកដី និងលោកហ៊ុនសែនអស់អំណាចតែម្តង។ សរុបមកសេដ្ឋកិច្ចខ្មែរយ៉ាប់ រាស្ត្រខ្មែរវេទនារហាមដដែល។
ខ្មែរត្រូវរ៉ូវជាមួយសៀម ក៏គ្មានចំណេញប៉ុន្មាន! ទាស់ជាមួយសៀមក៏គ្មានខាតច្រើនដែរ! គិតតែ១ផ្នែកសិនបានហើយ កាលពីត្រូវគ្នា រកស៊ីចូលគ្នាលើប្រាសាទព្រះវិហារ ខ្មែរបានតែ៤០% សៀមបាន៦០% ហេ ហេ ជំនួញដ៏ឆ្លាតវៃ!។
Your Comments
ហេអ្នកទាំងអស់គ្នាគិតតែពិនិយាយរឿងឥតបានការ…..សព្ចថ្ងៃអ្នកណាក៏ដឹងដែរថាខ្មែរកំពុងតែរធ្វើដំណើរតាមតែបរទេសជិតខាងបញ្ជាតែប៉ុណ្ណោះ។ហើយលោកហ៊ុនសែនហ៊ានធ្វើអ្វីៗគ្រប់យ៉ាងឲតែអាច់គាប់ចិត្តបងប្អូនយើងខាងកើត។នេះជារឿងដែលមានយូរហើយនៅស្រុកខ្មែរ។ប៉ុន្តែអ្វីដែលគួរអោយស្តាយនោះគឺគណបក្សប្រឆាំងនឹងអង្ការសង្គមសីវិលគិតតែស្រែក…..….…..រឺក៏..បើនិយាយអោយពីរោះស្តាប់គឺផ្តល់អនុសាសន៍…..ពុទ្ធោអើយ….បើគេស្តាប់អនុសាសន៍យើងដ៏ដែល…គេចាំបាច់បង្កើតគណបក្សធ្វើអិ….ប្រគល់អំណាច់អោយអស់លោកតែម្តងទៅវាមិនស្រួលជាង......…….….………
មួយៗមិនគិតរកវិធីដើម្បីពន្យល់រាស្រ្តអោយបានយល់អំពីអ្ចីដែលហៅថាលទ្ធិប្រជាធិបតេយ្យពិតប្រាកដ….អ្ចីដែលហៅថានយោបាយបោកប្រាស់នឹងអោយពួកគាត់យល់អំពីសារៈសំខាន់នៃតួនាទីរបស់ពួកគាត់ក្នុងការចូលរួមក្នងរឿងនយោបាយដើម្បីអោយយល់ច្បាស់ថាតើអ្នកបោកប្រាស់នឹងអ្នកជួយជាតិពិតប្រាកដមានលក្ខណៈខុសគ្នាយ៉ាងណាទេ…..មួយៗគិតតែពីជេរៗៗៗៗ….បើជេរហ៊ុនសែនល្មមនោះមិនអីទេ..តែលោជេរយូរៗទៅហ៊ុនសែនទ្រមលែងបាន…ជាប់គុករឺរត់ចោលស្រុក…អ៎ារឿងនឹងកើតឡើងរឿយៗ….ខ្លួនឯមានលទ្ធភាពរត់ទៅក្រៅស្រុកនោះមិនអីទេ…ចុះពលរដ្ឋដែលខំដើរតាមគាត់យ៉ាងម៉េចដែរ….ជាប់គុកលេងទៅ…..ខ្ញុំចង់ដឹងណាស់ថាបើគាត់កាន់អំណាចហើយគេជេរគាត់ថាក្បត់ជាតិវិញ..តើគាត់គិតយ៉ាយម៉េចដែរន៎????ទោះមែនរឺមិនមែន…ទាហានមានក្នុងដៃរស្រាប់តៀតមិនទុកទេ…..អាចសាហាវជាងហ៊ុនសែនផងយ៉ាង……យ៉ាបណាស់..…….អ្នកនយោបាយគ្មានភាពជាក់ស្តែងនិយមសោះ..............បើនិយាយពិនិស្សិតស្រុកខ្មែរវិញកុំថាមានគំនិតជាតិនិយមសូម្បីតែសាមគ្គីភាពក៏គ្មានដែរ….ពួកយុវជនដែលជាទំពាំងស្នងឬស្សីវិញ….ហឺ….កុំអួតឃើញគ្នា….ពិសេសតាមពិធីបុណ្យទានផ្សេងៗ…..ដូចសត្រូវសួរពូជតាំងពីពេលណាអីចឹង។….ហឺបើលេងតែយ៉ាងនឹងប្រទេសរបស់ខ្ញុំមួយនេះពិតជាបាតឈ្មោះមិនខានទេ។
ពត៌មានលំអិតថាខ្ញុំជាអ្នកណា…សូមព្យាយាមបើកគេហទំព័រនេះទៅហើយព្យាយាមស្វែងយល់វាបន្តិចទៅ,នោះអ្នកនឹងបានយល់ថាខ្ញុំចង់មានន័យថាម៉េចហើយុ។ http://www.camldp.org ព្យាយាមបន្តិចទៅបេះអ្នកពិតជាស្រលាញ់ជាតិមែននោះ។