អាទិត្យ ២៤ មករា ២០១០- ខ្មែរសៀមផ្ទុះអាវុធមួយប្រាវ

សារព័ត៌មាន China daily បាន​អោយ​ដឹង​ថា ទាហាន​កម្ពុជា​បានផ្ទុះ​អាវុធ​មួយ​ប្រាវ​ជា​មួយ​ទាហាន​សៀម​តាម​ព្រំដែនក្នុងតំបន់ជាំតែ។

លោកឧត្តមសេនីយ៍ឯក ជា តារា អគ្គបញ្ជាការរង​កង​ទ័ព​ប្រចាំតំបន់ បាន​និយាយ​ថា​ខាង​កម្ពុជា​មិន​បាន​ទទួល​រង​នូវ​ការ​ខូចខាត​អ្វី​នោះ​ទេ​ក្នុង​ការ​ប្រយុទ្ធគ្នា​ដែល​ឋិត​នៅ​ចំងាយ​២០គម. ពី​ប្រាសាទ​ព្រះ​វិហារ កាល​ពី​ថ្ងៃ​អាទិត្យ​នេះ។ គាត់បាន​បញ្ជាក់​ថា ការ​ប្រយុទ្ធ​នេះ​កើត​ឡើង​នៅ​ពេល​ដែល​កងទ័ព​ថៃ​បាន​ឈ្លានពាន​ចូល​ទឹក​ដី​កម្ពុជា។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ លោក​ឧត្តមសេនីយ៍ ឈុំ សុជាតិ បាន​អោយ​ដឹង​ថា មាន​ការ​ប្រយុទ្ធ​គ្នា​ពីរ​លើក​ មួយ​លើក​ៗ​មាន​រយៈពេល​ប្រមាណ​ជា​៥​នាទី ដែល​ចាប់​ផ្តើម​ឡើង​នៅ​ម៉ោង​៩ព្រឹក (ត្រូវនឹង​ម៉ោង​ពីរ​ម៉ោង​សកល)។

គេ​មិន​អាច​ទាក់​ទង​ភាគី​ខាង​សៀម​ដើម្បី​បក​ស្រាយ​ពី​ការ​ប្រយុទ្ធ​នេះ​បាន​ទេ។

Share and Enjoy:
  • Digg
  • del.icio.us
  • Facebook
  • Mixx
  • Google Bookmarks
  • MySpace
  • StumbleUpon
  • Twitter

Related Posts

Leave Your Response

* Name, Email, Comment are Required