នៅពេលដែលប្រជាប្រិយធ្លាក់ចុះ សូម្បីតែស្លៀកពាក់ក៏ត្រូវគេរិះគន់ដែរ។
ក្នុងពេលបាបឺគ្យូមួយដែលធ្វើឡើងថ្មីៗនេះនៅក្នុងសួនច្បាររបស់គាត់ក្រោមរូបភាពជាពលរដ្ឋធម្មតា លោកនាយករដ្ឋមន្ត្រី Yukio Hatoyama បានពាក់អាវសឺមីម៉ាកVichy ពណ៌ក្រឡេក្រឡាដៃវែង ដែលផ្សំពីសាច់កំណាត់ពណ៌ក្រហម ខៀវ លឿង បៃតង និងស្វាយ។
« មិនចេះស្លៀកពាក់ »
លោក Don Konishi អ្នកច្នៃម៉ូតពិតជាមិនសប្បាយចិត្តនៅពេលឃើញប្រមុខរដ្ឋាភិបាលស្លៀកពាក់បែបនេះ។ គាត់បានបញ្ចេញកំហឹងយ៉ាងហូរហែរនៅក្នុងទស្សនាវដ្ដីជាតិមួយនិងនៅលើអេក្រង់ទូរទស្សន៍។
Don Konishi បានចោទថា « ខ្ញុំសង្ស័យថាអាវសឺមីហ្នឹងជាអាវដែលផលិតនៅអ៊ីតាលី២០ឬ៣០ឆ្នាំមុនទេ។ អាវកញ្ចាស់! ។ ហួសសម័យហើយ។ មិនចេះស្លៀកពាក់ !!! »
តើជាកំហុសរបស់ប្រពន្ធគាត់ឬ?
Yukio Hatoyama ជាកូនអ្នកមាន មកពីគណបក្សប្រជាធិបតេយ្យជប៉ុន ទទួលបានជោគជ័យយ៉ាងសម្បើមក្នុងការបោះឆ្នោតកាលពីឆ្នាំទៅ ប៉ុន្តែពេលនេះប្រជាប្រិយភាពរបស់គាត់បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែគាត់មិនសូវចេះធ្វើសេចក្តីសម្រេចចិត្ត។
ភរិយារបស់គាត់ Miyuki អតីតសិល្បករ ដែលអះអាងថាជាអ្នកជ្រើសរើសសម្លៀកបំពាក់សម្រាប់ប្ដី និងជាអ្នកតុបតែងកាយឱ្យលោកនាយករដ្ឋមន្ត្រី ត្រូវតែជាដើមហេតុនៃរឿងនេះ។
Don Konishi បានសួរខ្លួនឯងថា « តើនរណាអាចទៅបង្ខំគាត់ឱ្យស្លៀកបំពាក់អញ្ចឹងបាន? មើលទៅលោកនាយករដ្ឋមន្ត្រីសមនឹងអាវហ្នឹងហើយ ហើយទំនងនឹងចប់ត្រឹមនេះជាមួយអាវមួយហ្នឹងហើយ»










Techno Charity is a charitable organization created in 2006 by engineers graduated from the Institute of Technology of Cambodia.

Recent Comments