Lionel Messi កីឡាកររបស់ក្រុមបាសេឡូណា មកពីប្រទេសអាសង់ទីន បានទទួលបានពានបាល់មាសជាកីឡាករឆ្នើមជាងគេនៅអឺរ៉ុប កាលពីថ្ងៃអង្គារនេះ ។
Messi ត្រូវបានគ្រូបង្វឹកអាសង់ទីន Diego Maradona ជ្រើសរើសធ្វើជាអ្នកស្នងតំនែង កាលពីបួនឆ្នាំមុន, ធ្លាប់ជាកីឡាករក្នុងក្រុមកីឡាករយុវជនNewells Old Boys នៅទឹកដីកំនើតមុនបាសេឡូណាសំលឹងឃើញគាត់។
ពានរង្វាន់បាល់មាសនេះរៀបចំដោយក្រុមអ្នកកាសែតជុំវិញពិភពលោក ដឹកនាំដោយទស្សនាវដ្ដីបាល់ទាត់របស់បារាំង។ ក្នុងចំនោមអ្នកដាក់ពិន្ទុ៩៦នាក់ Messi ទទួលបានពិន្ទុ 473/480។
ចំនាត់ថ្នាក់លេខពីរបានទៅ គ្រីស្យាណូ រ៉ូណាល់ដូ (Cristiano Ronaldo), កីឡាករព័រទុយកាល់ដែលលេងអោយក្រុមរៀលអ៉ាឌ្រីតបន្ទាប់ពីផ្លាស់ចេញពីក្រុមមែនឆេស្ត័រយូណាយធីត, ទទួលបានពិន្ទុ 233។
កីឡាកររួមក្រុមរបស់ក្លិបបាសេឡូណា Xavi ទទួលបានពិន្ទុ 170 បានលេខ3 និង Iniesta បានពិន្ទុ 149 បានលេខ៤។
ចំនាត់ថ្នាក់លេខ៥ បានទៅកីឡាករកាមេរូន Samuel Eto’o ដែលបានចាកចេញពីក្លិបបាសេឡូណា ទៅលេងអោយក្លិប អ៊ីនថ័រ មីឡាន ។










Techno Charity is a charitable organization created in 2006 by engineers graduated from the Institute of Technology of Cambodia.

Recent Comments