ប្រទេសស្វ៊ីសបានសំរេចហាមប្រាមការសាងសង់ប៉មMinaret សំរាប់វិហារអ៊ីស្លាម ដោយសំលេងឆ្នោតភាគច្រើនលើសលប់។
Minaret ជាប៉មខ្ពស់មួយ ជានិមិត្តរូបតំនាងអ៊ីស្លាម សំរាប់ក្រើនរំលឹកសាសនិកអ៊ីស្លាមអោយសូត្រធម៌។
ជនជាតិមូស្ល៊ីមប្រហែលជា៣០០នាក់នៅប្រទេសស្វ៊ីសបានថ្កោលទោសការបោះឆ្នោតនេះថាលំអៀងនិងប្រឆាំងអ៊ីស្លាម។ ក្រុមអ្នកជំនួញយល់ថា សេចក្ដីសំរេចចិត្តនេះនឹងធ្វើអោយប៉ះពាល់ដល់ទំនាក់ទំនងជាមួយប្រទេសមូស្លីមមានៗ ដែលបានផ្ញើ់លុយនៅប្រទេសស្វ៊ីស។
គណបក្សប្រជាជនស្វ៊ីសបានចាត់ទុក Minaret ជានិមិត្តរូបនៃការពង្រីកអំនាចសាសនាអ៊ីស្លាម ដែលថ្ងៃណាមួយនឹងបំលែងប្រទេសស្វ៊ីសជាប្រទេសអ៊ីស្លាម។ ក្នុងចំនោមអ្នកបោះឆ្នោត2,67លាននាក់ បានអ្នកគាំទ្រ57,5% និងប្រឆាំង42,5% ទៅនឹងបំរាមសាងសង់Minaret ក្នុងប្រទេសស្វ៊ីស។











Techno Charity is a charitable organization created in 2006 by engineers graduated from the Institute of Technology of Cambodia.

6 Responses
យី ខ្ញុំកាលមើលពត៑មានណឹងស្មានតែគេឈប់អោយសង់វិហារអីស្លាម ច្រលំសោះ។
នៅបារាំងណឹងធ្លាប់លឺគេនិយាយពីការហាមឃាត់ការពាក់មុខដែរ តែថាអាឡុវមិនដឹងមេចហើយ។
៥៧ជាងទល់និង៤២ជាង មិនទាន់លើសលប់គេ។ មើលការបោះឆ្នោតស្រុកយើងមើល
បើដូចស្រុកយើងមិនដឹងគេប្រើគុណនាមរឺកិរិយាវិសេសអីទេ
Your Comments
រឿងអី ស្វ៊ីស ត្រូវខ្លាចអត់មានពួកមូស៊្លីម ផ្ញើរលុយនៅធនាគារគេ ព្រោះវាមិនមែនជាចំនួនតួរលេខគួរអោយបារម្ភឡើយ។
ប្រហែលអ្នកព្រួយនោះ ជាម្ចាស់ធនាគារដែលអតិថិជនរបស់គេភាគច្រើនជាអារ៉ាប់