បាតុភូទពន្លឺដ៏ធំមួយរាងស្ពៀរ៉ាល់ បានលេចឡើងនាពេលរាត្រីកន្លងទៅ លើផ្ទៃមេឃប្រទេសណ័រវែស ដែលបានបន្សល់ជាចំងល់ដល់អ្នកវិទ្យាសាស្ត្រ។
ជនជាតិណ័រវែសរាប់ពាន់នាក់បានទូរសព្ទទៅកាន់វិទ្យាស្ថានឧត្តុនិយមប្រទេសណ័រវែស សួរដេញដោលពីបាតុភូទនេះ ដែលបានលេចឡើងប្រមាណជាពីរនាទី។នៅពេលនេះគេមិនទាន់ទទួលបានចំលើយផ្លូវការនៅឡើយទេ ប៉ុន្តែមានចំលើយមិនផ្លូវការជាច្រើន៖ មីស៊ីលរុស្ស៊ីផ្ទុះ អាចម៍ផ្កាយ អូរ៉ូ(aurore ពន្លឺនៅប៉ូលបណ្ដាលមកពីម៉ាញេទិចផែនដី)ប៉ូលថ្មី។ល។ អ្នកខ្លះទៀតថាវាជាច្រករបស់ពួកក្រៅភពចូលមកផែនដី។
គេបានពិពណ៌នាថាពន្លឺនោះមានរាងស្ពៀ មានពណ៌ស ហើយភ្ជាប់មកផែនដីដោយពន្លឺពណ៌ខៀវ។ មុននឹងបាត់ពន្លឺនោះ បានក្លាយជារាងកងភ្លឺពណ៌ស។
ចាំមើលមើល៍ រឿងប្រឌិតរឺក៏មែនទែន?
Source: MaxiScience
