ប្ដីប្រពន្ធមួយគូរស់នៅ Petite-Forêt នៅជិត Valenciennes បានជំពាក់ប្រាក់ France Télécom ចំនួន ៤៦០០០អឺរ៉ូ បន្ទាប់ពីប្រើអ៊ីនធនែតដែលផ្តល់សេវាដោយក្រុមហ៊ុននេះមួយខែមក។
ពួកគេបានចុះឈ្មោះប្រើដោយប្រើប្រព័ន្ធ 3G ដោយ អាចបើកអ៊ិនធនែតដោយគ្មានកំនត់ (unlimited access) តែពួកគេមិនបានដឹងថា តាមពិត ការបញ្ជូនដាតាមិនមែនមិនកំនត់នោះទេ (data transfer is limited) ។ ការបញ្ជូនដាតាត្រូវបានកំនត់អោយនៅក្រោម 1GB បើលើសពីនេះនឹងត្រូវបង់លុយបន្ថែម។
នៅពេលដែលសម្ភាសជាមួយកាសែត Observateur du Valenciennois លោកÉric Gernez បានអោយដឹងថា “យើងគ្មានលទ្ធភាពបង់ប្រាក់នេះបានទេ”
បើយោងតាម Orange (របស់ France Telecom) ទឹកប្រាក់នេះបណ្តាលមកពីគ្រួសារនេះប្រើលើសកំនត់ផង និង ប្រើប្រព័ន្ធអន្តរជាតិផង។ តាមពិតទៅ គ្រួសារនេះពេលខ្លះបានប្រើប្រព័ន្ធរបស់ប្រទេសបែលស៊ិច ដើម្បីភ្ជាប់អ៊ិនធនែត។ ផ្ទះរបស់លោកÉric Gernez ស្ថិតនៅជិតព្រំដែនប្រទេសបែលស៊ិច ជួនកាលសេវារបស់Orange ខ្សោយ ហើយសេវាមកពីខាងបែលស៊ិចខ្លាំង ដូច្នេះ ឧបករណ៍3G របស់គាត់ចាប់យកសេវារបស់បែលស៊ិច។
លោកÉric Gernez បានអោយដឹងថា “ខ្ញុំ ខ្ញុំមានក្លេ (3G key), ខ្ញុំដោតវានឹងកុំព្យុត័រ, មានអ៊ិនធនែតប្រើ។ បើវាជាសេវារបស់បែល គឺពួកគេដែលជាអ្នកត្រូវដោះស្រាយ”
រឿងនេះទុកជាមេរៀនដល់អ្នកក្រោយ កុំអោយចាញ់បោកពាក្យឃោសនារបស់អ្នកលក់ សូមអានលក្ខខណ្ឌអោយបានច្បាស់លាស់។
unlimited acces ≠ unlimited data transfer
————————————————————————————————————–
Source: 46.000 euros pour un mois de connexion internet: Lepoint.fr










Techno Charity is a charitable organization created in 2006 by engineers graduated from the Institute of Technology of Cambodia.

Recent Comments