ខ្លា​ឃ្មុំ​Panda មាន​តំលៃ​ជាង Tiger Woods ទៅទៀត

panda

សួនសត្វ​ប្រទេស​អូស្ត្រាលី​បានខ្ចីខ្លាឃ្មុំPanda របស់ចិនចំនួន​ពីរ​ក្បាលដើម្បី​យក​មក​ដាក់​តាំង។ ខ្លា​ឃ្មុំPanda ឈ្មោះ Wang Wang អាយុ៤ឆ្នាំ និង Funi អាយុ៣ឆ្នាំ ត្រូវបាន​ខ្ចីពី មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​ការពារ​ខ្លា​ឃ្មុំ​Panda នៅ​Ya’an នាខេត្ត ស៊ីឆួន​របស់ចិន មក​ដាក់​តាំង​នៅសួន Adelaide របស់អូស្ត្រាលី ក្នុង​គំរោង១០ឆ្នាំ។

លោក Christ West នាយកសួនសត្វ Adelaide របស់អូស្ត្រាលី បាន​អោយ​ដឹង​ថា ខ្លាឃ្មុំពីរក្បាល​នេះ​នឹង​នាំផលចំនេញ​ផ្នែកសេដ្ឋកិច្ចយ៉ាងហោចណាស់ក៏ 584 លានដុល្លាអាមេរិច ដែរ ក្នុង​រយៈពេល១០​ឆ្នាំ ដែលផល​ចំនេញ​នេះ​ច្រើន​ជាង​វត្តមាន​របស់​ Tiger Woods (កីឡាករវាយកូនគោល) និងLance Armstrong (កីឡាករ​ប្រណាំងកង់) ទៅទៀត។

Source: China’s pandas worth more than Tiger Woods: Australian zoo, AFP

Related Posts

Speak Your Mind

*