Everyday:

វេទិកាកំពូលតារាអាស៊ានដែលរៀបចំឡើងដោយបណ្តាញស្ថានីយទូរទស្សន៍ស៊ី
ធីអ៊ិន(CTN)បានបញ្ចប់កាលពីយប់ថ្ងៃទី០៣ ខែកុម្ភៈឆ្នាំ២០១០កន្លងទៅនេះ
ដោយភាពសប្បាយរីករាយក្រៃលែង ហើយក្នុងនោះគេជ្រើសរើសបាននូវបេក្ខ
ភាពមួយរូបផងដែរសម្រាប់ដំណើរឆ្ពោះទៅកាន់ការប្រឡងប្រជែងលើវេទិកា
អាស៊ានទ្វីបអាស៊ីនៅទីក្រុងម៉ាកាវប្រទេសចិននាពេលខាងមុខនេះ ។
គួររំលឹកថាកម្មវិធីវេទិកាកំពូលតារាអាស៊ាននេះបានដំណើរការអស់រយៈពេល
១៣សប្តាហ៍ ដែលមានបេក្ខជន-បេក្ខនារីរាប់ពាន់នាក់មកពីបណ្តាខេត្តនានាបាន
ដាក់ពាក្យចូលរួមប្រឡងប្រជែងសមត្ថភាពជាមួយតារាចម្រៀងមួយចំនួនមកពី
គ្រប់បណ្តាផលិតកម្មនានាដូចជាផលិតកម្មខេអេច ប្រូម៉ូស៊ិន(KH Promotion)
ផលិតកម្មរ៉ក់(Rock Production) ផលិតកម្មប៊ិកមែន(Big Man Production) និងផលិតកម្មក្រៅប្រទេសជាដើម ។
ក្នុងការប្រឡងប្រជែងយ៉ាងសំរិតសំរាំងតាំងពីសប្តាហ៍ទី១ដល់សប្តាហ៍ទី១១គេជ្រើសរើសបានបេក្ខជនម្នាក់ឈ្មោះជុំ ជឿនដែលមិនមែនជាអ្នកចម្រៀងអាជីពចូលរួមបង្ហាញសមត្ថភាពនៅវគ្គផ្តាច់ព្រ័ត្រជាមួយតារាចម្រៀងអាជីព១០រូបផ្សេងទៀតមកពីគ្រប់ផលិតកម្ម។ ហើយជាចុងក្រោយគេក៏ជ្រើសរើសបានបេក្ខភាព៣រូបដែលមានសំឡេងសារគាំទ្រច្រើនជាងគេក្នុងចំណោមអ្នកប្រកួតប្រជែងលើវេទិកានោះ គឺលោកជុំ ជឿន អ្នកនាងគឹមសុគន្ធា និងកញ្ញាផន រីដា ។

ប៉ុន្តែលទ្ធផលប្រកាសជាផ្លូវការដោយពិធីករលោកអ៊ិត សេដ្ឋា បានឱ្យដឹងថាតារាចម្រៀងដែលត្រូវធ្វើជាតំណាងឱ្យប្រទេសកម្ពុជាដើម្បីទៅចូលរួមប្រកួតប្រជែងនៅទ្វីបអាស៊ីនៅទីក្រុងម៉ាកាវប្រទេសចិននោះគឺបានទៅលើកញ្ញាផន រីដា ដែលជាអ្នកចម្រៀងមកពីផលិតកម្មរ៉ក់គឺនាងបានទទួលសម្លេងគាំទ្រពីសំណាក់បងប្អូនទស្សនិកជនដោយការផ្ញើសារយ៉ាងច្រើនលើសលប់ចំនួន២៥,៥២ភាគរយ ។
នៅក្នុងកម្មវិធីនោះដែរលោកនូ ស៊ិបដែលជាតារាចម្រៀងជើងចាស់បានឡើងបញ្ចោញយោបល់ថាក្នុងការប្រកបអាជីពជាអ្នកចំរៀងរបស់លោកជាង៣០ឆ្នាំមកនេះលោកមើលឃើញថាកញ្ញាផន រីដាជាតារាចម្រៀងវ័យក្មេងមានទេពកោសល្យ ជាពិសេសទឹកដមសំនៀងល្អទាំងអឺននៃការបត់បែនសម្លេងឡើងចុះគឺគាត់ធ្វើបានល្អឥតខ្ចោះតែម្តង។
ដោយឡែកលោកគួច ខេវិន អ្នកគ្រប់គ្រងកម្មវិធីកំពូលតារាអាស៊ានបានលើកឡើងស្រដៀងគ្នានឹងលោកនូ ស៊ិប ដែរថាកញ្ញាផន រីដាមានទឹកដមសំនៀងច្រៀងពិរោះមិនចាញ់តារាចម្រៀងជើងចាស់ប៉ុន្មានទេ ហើយបើប្រៀបធៀបរវាងតារាជើងចាស់អ្នកនាងគឹម សុគន្ធា និងកញ្ញាផន រីដា គឺមានទឹកដមសំនៀងពិរោះម៉្យាងម្នាក់ទេ ។
សូមបញ្ជាក់ថាកញ្ញាផន រីដា មានអាយុ២០ឆ្នាំ នាងផ្តើមអាជីពជាអ្នកចម្រៀងនៅឆ្នាំ២០០៧ បន្ទាប់ពីការប្រឡងជាប់ក្នុងកម្មវិធីរ៉ក់ស្តារបស់ស្ថានីយទូរទស្សន៍ស៊ីធីអ៊ិន ។ ក្នុងការច្រៀងឱ្យផលិតកម្មរ៉ក់ កញ្ញាផន រីដា ថតបានប្រហែលជា១០បទហើយ ហើយបទចម្រៀងរបស់នាងភាគច្រើនជាបទមនោសញ្ចោតនា ។ សព្វថ្ងៃក្រៅពីច្រៀងនៅផលិតកម្មរ៉ក់នាងច្រៀងនៅមជ្ឈមណ្ឌលកំសាន្ត រ៉ក់ផងដែរ។ នាងមានស្រុកកំណើតនៅទីក្រុងភ្នំពេញ ។









Techno Charity is a charitable organization created in 2006 by engineers graduated from the Institute of Technology of Cambodia.

Recent Comments