វិទ្យុអូស្ត្រាលី៖
លោកកុយ គួងអ្នកនាំពាក្យឲ្យក្រសួងការបរទេសកម្ពុជា
របាយការណ៍របស់បណ្តាញព័ត៌មាននៅប្រទេសកម្ពុជាធ្វើការអះអាងថារដ្ឋាភិបាលកម្ពុជាកំពុងតែរៀបចំសំណុំរឿងបណ្តឹងដើម្បីដាក់ទៅជូនតុលាការអន្ដរជាតិនៅទីក្រុងឡាអេ ពាក់ព័ន្ធនឹងរឿងទំនាស់ទល់ដែនដែលមានជាយូរណាស់មកហើយ ជាមួយនឹងប្រទេសថៃ។
លោកកុយ គួងអ្នកនាំពាក្យឲ្យក្រសួងការបរទេសកម្ពុជានិយាយថាក្រសួងបានទទួលបញ្ជាពីនាយករដ្ឋមន្រ្តីដើម្បីរៀបចំឯកសារសម្រាប់រឿងប្រាសាទព្រះវិហារ។
អ្នកនាំពាក្យរូបនេះក៏និយាយទៀតថា ប្រទេសកម្ពុជានឹងយកករណីទល់ដែនជាមួយនឹងថៃទៅតុលាការអន្ដរជាតិ នៅទីក្រុងឡាអេ និងក្រុមប្រឹក្សាសន្តិសុខរបស់ អ.ស.ប។

Recent Comments Gravatars