មើល​ Porn និង File sharing មួយ​ណា​អសីលធម៌ជាង?

ការ​អង្កេតមួយ​​នៅ​ប្រទេស​ញូវស៊ីលែន ទៅលើ​ប្រជាជន១០០០​នាក់​អំពីទស្សនៈ​របស់​ពួក​គេ​លើ​សកម្មភាព​ផ្សេង​ៗ​ត្រូវបាន​ធ្វើ​ឡើង។
តាមរយៈ PC World, មនុស្ស​41ភាគរយ​បាន​អោយ​ដឹង​ថា ការ​មើល​វីដេអូ​សិច​​អនឡាញ​ មិនខុស​សីលធម៌​សំរាប់​មនុស្ស​នៅ​លីវ​ទេ។ មនុស្ស​២១ភាគរយ​បាន​ឆ្លើយ​ថា សំរាប់​អ្នក​រៀបការ​រួច ការមើល​វីដេអូ​សិច​ដោយមិន​ប្រាប់​ដៃ​គូ​អោយ​ដឹង មិន​ខុស​សីលធម៌​ទេ។

ករណី​ទាំង​ពីរ​ខាង​លើ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា មាន​សីលធម៌ជាង​ការ​ដោនឡូត​ចំរៀង​និង​វីដេអូ​ដែល​ប្រឆាំង​នឹង​ច្បាប់។ មាន​មនុស្ស​តែ១៨ភាគ​រយ​ប៉ុណ្ណោះ​ដែល​យល់​ថា​ដោនឡូត​ចំរៀង​ជា​​រឿង​គប្បី និង ១៣​ភាគ​រយ​ចាត់​ទុក​ថា ការ​ដោនឡូត​វីដេអូ មិន​អី។ គួរ​រំលឹក​ថា សំរាប់ប្រទេស​ភាគ​ច្រើន ដោនឡូត​ចំរៀង​និង​វីដេអូរក្សាសិទ្ទិ ជា​ការ​ខុស​ច្បាប់ តែ​មើល​វីដេអូ​សិច​មិន​ខុស​ច្បាប់​ទេ (នៅ​​ស្រុក​ខ្មែរ បើ​មើល​រឿង​នេះ​តាម​តូប​កាហ្វេ ប្រយ័ត​ប៉ូលីស​ចាប់ថ្លឹង!!!)

ចំនុច​គួរ​អោយ​ចាប់អារម្មណ៍​មួយ​ដែល TorrentFreak បាន​លើក​ឡើង​គឺ វែបសាយ​ក្រាភិច​សិច​ភាគ​ច្រើន ដាក់​បង្ហាញ​របស់​ដែល​រំលោភ​កម្មសិទ្ធិ​បញ្ញា។

Related Posts

Comments

  1. van_khea says:

    ជំរាបសួរលោកគ្រូ តើលោកគ្រូសុខសប្បាយជាទេ ?? ខ្ញុំបានស្រាយវិសមភាពពីរអោយ

    មានភាពកាន់តែទូលំទូលាយគឺវិសមភាព Jensen និងវិសមភាព Cauchy – Schwarz។ តែខ្ញុំមិនដឹងថារបៀបដែលខ្ញុំបានសរសេរឡើងនឹងមានគេសរសេរហើយឬនៅ??

    សូមលោកគ្រូជួយពិនិត្យអោយខ្ញុំផង។

Speak Your Mind

*