ខ្មែរ​អនុញ្ញាត​អោយបរទេស​កាន់កាប់អចលនទ្រព្យ


ច្បាប់នេះចេញមកត្រូវនឹងផ្ទះល្វែង​កំពុងតែហើមអត់មាននរណា​ទិញ

កាលពីថ្ងៃសុក្ររដ្ឋាភិបាល​កម្ពុជាបានអនុម័តសេចក្ដី​ព្រាង​ច្បាប់​ដែល​អនុញ្ញាត​អោយ​ជនបរទេស​មាន​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ ដូចជា ​អគារស្នាក់នៅ ការិយាល័យ ដើម្បីជួយ​ជំរុញ​ដល់កំនើន​សេដ្ឋកិច្ច។

ឯក.រដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវកញ្ញារិទ្ធិ បាន​អោយដឹងថា ច្បាប់នេះនឹងអនុញ្ញាត​អោយបរទេស​ទិញ​អគារនិងផ្ទះ ចាប់ពីជាន់ទីមួយទៅ តែមិនមែន​អនុញ្ញាត​អោយកាន់កាប់ដី​នៅក្រោមអគារ​អស់នោះ​ឡើយ។

សេចក្ដីព្រាងច្បាប់នេះនឹងដាក់អោយសភា​ ព្រឹទ្ធសភាអនុម័ត និងឡាយព្រះហត្ថ ដោយព្រះមហាក្សត្រ។

ក្រោមច្បាប់បច្ចុប្បន្ន ជនបរទេស​អាច​ទិញ​ដូរអចលនទ្រព្យនៅកម្ពុជា ដោយមានជនជាតិខ្មែរណាម្នាក់​ជា​អ្នក​ចេញ​មុខ ហើយវាបាន​ធ្វើ​អោយ​ជនបរទេសមិនសូវទុក​ចិត្តក្នុងការបណ្ដាក់ទុន។

Related Posts

Speak Your Mind

*