ក្រុម​ហ៊ុន Psystar ចាញ់​ក្ដីក្នុង​ជំលោះ​ជា​មួយ​ Apple

imac_photo_principale

កុំព្យុត័រ​Desktop របស់ Apple

Psystar ជា​ក្រុមហ៊ុន​មួយ​ដែល​បង្កើត​កុំព្យុត័រ​ក្លូន​ដើរ​លើ Mac OS​ X ដែល​ផលិត​ដោយ​ក្រុមហ៊ុន​Apple ។ លក្ខខណ្ឌ​ប្រើ​ប្រាស់​Mac OS​ X ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន
Apple នេះ​គឺ​ថា គេ​មិន​អាច​យក​ប្រូក្រាម​នេះ​ទៅ​install លើ​កុំព្យុត័រ​ណា​ផ្សេង​ក្រៅ​ពី​កុំព្យុត័រ​ផលិត​ដោយ​Apple ឡើយ​។

ខុស​ពី​Windows ដែល​ផលិត​ដោយ Microsoft ដែល​គេ​អាច​install Windows លើ​ម៉ាស៊ីន​ណា​ក៏​បាន មិន​ចាំ​បាច់​ទាល់​តែ​កុំព្យុត័រ​ដែល​ផលិត​ដោយ​Microsoft នោះ​ទេ (លើ​កុំព្យុត័រ​របស់​Apple ក៏​បាន​) (ទោះ​ជា​យ៉ាង​ណា Microsoft អត់​រក​ស៊ី​ផលិត​កុំព្យុត័រ​ផង)។

Desktop ថោក​បំផុត​របស់ Apple ដែល​មាន​ម៉ូនីថ័រ ឃីបតនិង​ស៊ីភីយូ មាន​តំលៃ​យ៉ាង​ហោច​ណាស់​ក៏ ១២០០​ដុល្លារ​ដែរ។ ចំនែក​ឯកុំព្យុត័រ​ក្លូនអា​ថោក​ប្រើ​Mac OS​ X របស់ Psystar វិញ មាន​តំលៃ​តែ​៦០០​ដុល្លារ​តែ​ប៉ុណ្ណោះ​។

ចៅក្រម William Alsup​ បាន​ចេញ​សាលក្រម​កាល​ពី​ថ្ងៃ​សុក្រ​នេះ​សំរេច​អោយ​ក្រុមហ៊ុន Psystar ចាញ់​ក្ដី​ក្រោយ​បទ​ចោទ​ប្រកាន់​ថា​រំលោភ​កម្មសិទ្ធិ​បញ្ញា។

ទោស​កំហុស​របស់​Psystar ដែល​បាន​ប្រព្រឹត្ត​មាន​ដូច​ជា​ (១) កែ​ bootloader របស់ Mac OS X ដែល​អាច​អនុញ្ញាត​អោយ​ Mac OS X ដែល​គ្មាន​license ពី​Apple អាច​ដើរ​លើ​កុំព្យុត័រ​របស់ Psystar បាន​។ (២) បិទ​និង​លុប​ kernel extension files របស់ Apple ចោល។ (៣) បន្ថែម​kernel extension files ដែល​មិន​មែន​ជា​របស់ Apple ។

Related Posts

  • No Related Post

This website uses IntenseDebate comments, but they are not currently loaded because either your browser doesn't support JavaScript, or they didn't load fast enough.

One Response

11.16.09

ទាំង​នេះ​ហើយ​ធ្វើ​អោយ ​Psystar ចាញ់ Apple ម្យ៉ាង​អេផល ក៏បាន​ដាក់លក្ខខ័ណ​ក្នុង​ការ​ប្រើប្រាស់ Mac OS X ហើយដែរ មិន​ត្រឹម​តែ​យក​មក​ប្រើ​ទេ​ថែម​ទាំង​ កែ​របស់គេ​ទៀត

Leave Your Response

* Name, Email, Comment are Required