កីឡាករខ្មែរបានត្រឡប់មកពីស៊ីហ្គេមវិញហើយ នៅល្ងាចថ្ងៃអាទិត្យនេះ។ សម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី២៥នៅក្នុងប្រទេសឡាវឆ្នាំនេះ ប្រទេសកម្ពុជាទទួលបានមេដាយចំនួន៤០ពោលគឺកើនឡើងទ្វេដង បើប្រៀបធៀបទៅនឹងការប្រកួតកីឡាស៊ីហ្គេមលើកមុន។
អ្វីដែលជាការ កត់សម្គាល់ខ្លាំងសម្រាប់លើកនេះ គឺនៅត្រង់ថាកម្ពុជាទទួលបានមេដាយមាស ប្រភេទកីឡាអូឡាំពិកសម្រាប់ស៊ីហ្គេមលើកនេះ។
បន្ទាប់ពីចំណាយពេលប្រកួតជាងពីរសប្តាហ៍នៅក្នុងប្រទេសឡាវរួចមក កីឡាករខ្មែរបានវិលត្រឡប់មកប្រទេសវិញហើយនៅល្ងាចថ្ងៃអាទិត្យនេះ ជាមួយនឹងមេដាយកើនឡើងទ្វេដង បើប្រៀបធៀបទៅនឹងការប្រកួតកីឡាស៊ីហ្គេមលើកមុនៗ។
ការប្រកួត ស៊ីហ្គេមលើកទី២៥នៅក្នុងទីក្រុងវៀងចន្ទ ប្រទេសឡាវលើកនេះ ប្រទេសកម្ពុជាទទួលបានមេដាយសរុបចំនួន៤០ពោល គឺមានការកើនឡើងមេដាយចំនួន២២ បើប្រៀបធៀបទៅនឹងការប្រកួតកីឡាស៊ីហ្គេមកាលពីពីរឆ្នាំមុន។
ក្នុង ចំណោមមេដោយទាំង៤០នេះ មានមេដាយមាសចំនួនបី មេដាយប្រាក់ចំនួន១០ និងមេដាយសំរិទ្ធិចំនួន២៧។ មេដាយមាស២ គឺបានទៅប្រភេទកីឡាប៉េតង់ និងមេដាយមាសមួយបានទៅប្រភេទកីឡាករចំបាប់។

Recent Comments Gravatars