ចំនួនសិស្សដែលចុះឈ្មោះចូលរៀនរបាំបូរាណកាន់តែមានការថយចុះចាប់ តាំងពីសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈប្ដូរទីតាំងទៅជាយក្រុង ភំ្នពេញ។
មកទល់នឹងពេលនេះ អាគារសិក្សានៅតែមិនទាន់គ្រប់គ្រាន់នៅឡើយ។ សាស្រ្តចារ្យមួយចំនួនត្អូញតែ្អរពីបា្រក់ខែទាប និងកង្វះមធ្យោបាយធ្វើដំណើរ។ បើទោះបីជាកន្លងផុតរយៈពេលប្រមាណ៤ឆ្នាំមកហើយក៏ដោយ ក៏ស្ថានភាពមិនបានប្រសើរប៉ុន្មានដែរ។ តែទោះបីជាយ៉ាងណាសិស្សក្រីក្រមួយចំនួននៅតែព្យាយាមជាមួយនឹង សិល្បៈបុរាណខ្មែរ ដែលកំពុងស្ថិតក្នុងក្ដីព្រួយបារម្ភ។

Recent Comments Gravatars