ខៀវសានសាណា​រៀប​ការ​នៅ​កាណាដា

យោង​តាម​ប្រភព​ព័ត៌មានក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធជាមួយ​នឹង​នាងខៀវ សានសាណាបាន​អោយ​ដឹង​ថា អតីត​ពិធីការិនី​ដ៏មាន​វោហាររបស់​ស្ថានីយ៍​ទូរទស្សន៍​CTN រូបនេះ​បាន​រៀបការរួចហើយនៅ​ប្រទេសកាណាដា​ កាលពី​ចុង​ឆ្នាំ២០០៩។ ស្វាមី​របស់​នាង​គឺ​ជា​ជនជាតិកាណាដា មាន​វ័យ​ជាង​៤០ឆ្នាំ ដែលបច្ចុប្បន្នមាន​មុខរបរ​ជា​សាស្ត្រាចារ្យលើទឹក​ដី​នៃ​ទ្វីប​អាមេរិចមួយនេះ។

អតីត​ពិធីការិនី​របស់​ស្ថានីយ៍​ទូរទស្សន៍​CTN ក្នុងវ័យ២៦​ឆ្នាំរូបនេះបាន​ចាកចេញ​ទៅ​កាន់​ប្រទេស​កាណាដា​កាល​ពី​ដើម​​ខែវិច្ឆិកា ឆ្នាំ២០០៩​ ជិត​២​ខែបន្ទាប់​ពី​លា​ឈប់​ពី​ស្ថានីយ៍​ទូរទស្សន៍​CTN។ ក្នុងការ​ធ្វើ​ដំណើរ​នេះ នាងបាន​អះ​អាង​ប្រាប់​អ្នក​សារព័ត៌មាន​ថា នាង​ទៅ​បន្តការ​សិក្សា។ ស្រប​ពេល​ជាមួយ​គ្នា​នេះ លោក​ខៀវ កូឡា ដែល​ជា​ឪពុក​បង្កើត​របស់នាង​បានបន្ថែម​ថា លោក​ជាអ្នក​ឧបត្ថម្ភ​ថវិកា​សំរាប់ការ​សិក្សារបស់​នាង ដែល​មានបង​ប្អូន​នៅ​ប្រទេស​កាណាដាជា​អ្នក​ធានាទៅ។ ប៉ុន្តែព័ត៌មាន​នេះ​វា​ផ្ទុយ​ពី​ព័ត៌មាន​ចុង​ក្រោយ​ពី​ដែល​ជិតស្និទ្ធជាមួយ​នឹង​នាង​។ អ្នក​រស់​នៅ​ជិត​ផ្ទះរបស់​នាង​នៅ​ឯកាណាដា បានអះអាង​ថា​នា​ពិត​ជា​បាន​រៀប​ការ​រួច​ហើយ ជាមួយ​ជនជាតិកាណាដា ដែលជា​សាស្ត្រាចារ្យថ្នាក់​មហា​វិទ្យាល័យ និងមាន​វ័យ​ជាង​៤០​ឆ្នាំ​ ហើយ​ការ​រៀប​ការ​នោះ​ធ្វើ​ឡើង​បែប​សាសនា​គ្រិស្ត។

Related Posts

Speak Your Mind

*