អភិសិទ្ធិ​បដិសេធ​ផែនការ​សំងាត់​កំចាត់​ថាក់​ស៊ីន

gordon2_1545924c
(L-R) Thailand’s Prime Minister Abhisit Vejjajiva, British Prime Minister Gordon Brown,

Danish Crown Princess Mary of Denmark and Australian Prime Minister Kevin Rudd,

cattend the royal gala dinner hosted by the Queen of Denmark Photo: AP

លោក​អភិសិទ្ធិ​វេជ្ជាជីវៈ បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​នេះ​ថា រដ្ឋាភិបាល​របស់​លោក​គ្មាន​ផែនការ​កំចាត់​លោក​នាយក​រដ្ឋមន្ត្រី​ដែល​ត្រូវ​បាន​បណ្ដេញ​អោយ​ចេញ​ពីតំនែងថាក់​ស៊ីនស៊ីនវ៉ាត​នោះ​ទេ ហើយ​ក៏​គ្មាន​ឯកសារ​សំងាត់​របស់​ក្រសួង​ការបរទេស​ថៃ​ដែល​ចែង​ពី​ផែនការ​បែប​នោះ​ដូច​លោក​តំនាង​រាស្ត្រ​បក្ស​ប្រឆាំង​បាន​លើក​ឡើង​នោះ​ដែរ។

ការអធិប្បាយ​នេះ​ជាចំលើយ​តប​នឹង​ការ​ចោទ​ប្រកាន់​របស់​លោក​Jatuporn តំនាង​រាស្ត្រ​បក្ស​ប្រឆាំង​ ដែល​បាន​លើក​ឡើង​អំពី​ផែនការសំងាត់​កំចាត់​ថាក់ស៊ីន​និង​ប្រកាស​សង្គ្រាម​ជា​មួយ​កម្ពុជា។

លោក​អភិសិទ្ធិបាន​អោយដឹង​ពីក្រុង​កូប៉ិនហាក ប្រទេស​ដាណឺម៉ាក​ មកថា ឯកសារសំងាត់​និយាយ​អំពី​ទំនាក់ទំនង​រវាង​​ប្រទេស​ថៃ​និង​កម្ពុជា ដែល​រៀប​ចំដោយ​ក្រសួង​ការបរទេស​ថៃ មិន​បាន​និយាយ​អំពី​ផែនការ​កំចាត់​ថាក់ស៊ីន​នោះទេ។

រដ្ឋាភិបាល​របស់​លោក​​នឹង​មិន​ធ្វើ​អ្វី​ដែល​រំលង​លើ​ច្បាប់​នោះទេ ហើយ​​លោក​អភិសិទ្ធិ​បន្ថែម​ថា រដ្ឋាភិបាល​បាន​ចាត់ការ​ករណី​លោក​ថាក់ស៊ីន​តាមនីតិ​​វិធី​ត្រឹមត្រូវ ដោយ​រួម​ទាំង​ការ​ប្រើប្រាស់​សន្ធិសញ្ញា​បត្យាប័ន​រវាង​កម្ពុជា​ថៃ​ ជាដើម។

លោក​អភិសិទ្ធិ​បាន​ចាត់ទុក​ថា​លោក Jatuporn មិន​បាន​អាន​ឯកសារ​នោះ​អោយ​បាន​ត្រឹមត្រូវ។

Source: PM Abhisit: No classified document planning to harm ex-premier Thaksin, TNA.

Share and Enjoy:
  • Digg
  • del.icio.us
  • Facebook
  • Mixx
  • Google Bookmarks
  • MySpace
  • StumbleUpon
  • Twitter

Related Posts

Leave Your Response

* Name, Email, Comment are Required