Skype ហៅ​ចេញ​ឥត​គិត​ថ្លៃ​​រយ:​ពេល​មួយ​ខែ​

Skype បាន​​អនុញ្ញាតិ​អោយ​ មាន​ការ​​ហៅ​ទៅក្រៅ​ប្រទេស ដោយ​ឥត​បង់​ថ្លៃ​ រយ:ពេលពេញ​​មួយ​ខែ​ សម្រាប់​រដូវ​កាល​បាល់​ទាត់​ពិភព​លោក​ ២០១០។

Skype បាន​បើក​អោយ​អតិថិជន​របស់​ខ្លួន ធ្វើ​ការ​ហៅ​​ទៅ​កាន់​លេខ​​ទូរស័ព្ទ​​​ដៃ និង​ទូរស័ព្ទ​លើតុ នៃ​​ប្រទេស​​​ជា​ច្រើន​​ដោយ​ឥត​បង់​ថ្លៃ ដើម្បី​អបអរ​រដូវ​កាល​បាល់​ទាត់​ពិភព​លោក ២០១០ នេះ​​។ លក្ខខណ្ឌ​ និង​ប្រទេស​ដែល​អនុញ្ញាត

- ៦០​នាទី​សម្រាប់​ការ​ហៅ​ទៅ​កាន់​​លេខ​ទូរស័ព្ទ​លើតុ​នៃ​ប្រទេស​ អាល់​សេរ៊ី ហ្គាណា កាម៉ារ៉ូន ប៉ារ៉ាហ្គាយ សើប៊ី និង​អ៊ុយរ៉ាហ្គាយ
- ១២០​​នាទី​សម្រាប់​ការ​ហៅ​ទៅ​កាន់​​លេខ​ទូរស័ព្ទ​លើតុ​នៃ​ប្រទេស ម៉ិចស៊ិច នីហ្សេរីយ៉ា ស្លូវ៉ានី អាហ្វ្រិកខាងត្បូង និង​ស្វីស
- ៤០០​​នាទី​សម្រាប់​ការ​ហៅ​ទៅ​កាន់​​លេខ​ទូរស័ព្ទ​លើតុ​នៃ​ប្រទេស​ ​ប្រេស៊ីល
- ៦០​នាទី​សម្រាប់​ការ​ហៅ​ទៅ​កាន់​​លេខ​ទូរស័ព្ទ​លើតុ និង​លេខ​ទូរស័ព្ទ​ដៃ​នៃ​ប្រទេស អង់ដូរ៉ាស់ និង​ជប៉ុន
- មិន​កំណត់​សម្រាប់​ការ​ហៅ​ទៅ​កាន់​​លេខ​ទូរស័ព្ទ​លើតុ​នៃ​ប្រទេស​ អាហ្សង់ទីន អូស្ត្រាលី ឈីលី ដាណឺម៉ាក បារាំង អាឡឺម៉ង ក្រិច អ៊ីតាលី ហូឡង់ ញូហ្សេលែន ព័រទុយហ្គាល់ ស្លូវ៉ាគី កូរ៉េខាង​ត្បូង អេស្ប៉ាញ និង​​​អង់គ្លេស
- មិន​កំណត់​​សម្រាប់​ការ​ហៅ​ទៅ​កាន់​​លេខ​ទូរស័ព្ទ​លើតុ និង​លេខ​ទូរស័ព្ទ​ដៃ​ទៅកាន់សហរដ្ឋ​អាមេរិក

ដកស្រង់ពីៈ  Nokorwat.com

Share and Enjoy:
  • Digg
  • del.icio.us
  • Facebook
  • Mixx
  • Google Bookmarks
  • MySpace
  • StumbleUpon
  • Twitter

Related Posts

Leave Your Response

* Name, Email, Comment are Required