
រូបភាព3D មើលដោយភ្នែកទទេ មិនប្រើវ៉ែនតា
ក្រុមហ៊ុនសូនី បានចុះកុងត្រាជាមួយFIFA ដើម្បីថតការប្រកួតបាល់ទាត់ World Cup 2010 ជា3D រហូតដល់ទៅ២៥ប្រកួត ។
Sony បានបង្កើតកាមេរ៉ាដែលអាចថតជា3D បាន ហើយមានគរោងលក់ទូរទស្សន៍ដាក់ផ្ទះ3Dនាឆ្នាំក្រោយ។
បច្ចេកវិទ្យាសព្វថ្ងៃនេះ គេអាចពាក់វ៉ែន3D ពិសេសបន្ថែម ដើម្បីមើលទូរទស្សន៍ជា3D តែអ្នកបច្ចេកទេសកំពុងតែupgrade បច្ចេកវិទ្យាដែលមិនត្រូវការវ៉ែនតា។
ភាពយន្ត3D ភាគច្រើនកន្លងមក ច្រើនជាភាពយន្តគំនូរជីវចល ប៉ុន្តែលក្ខណៈនេះកំពុងតែពេញនិយមចំពោះភាពយន្តប្រភេទផ្សេងទៀតដែរ ដូចជារឿង Avatar ដែលនឹងបញ្ចាំងក្នុងពេលឆាប់ៗខាងមុខនេះ។
តែពេលនេះ វីដេអូ3D របស់World Cup នៅអាព្រិចខាងត្បូងនេះ មិនទាន់អាចផ្សាយដល់ទូរទស្សន៍តាមផ្ទះនៅឡើយទេ។ Sony នឹងផ្សាយនៅតាមកន្លែងនានារបស់ខ្លួន នៅ Berlin, London, Mexico City, Paris, Rio de Janeiro, Rome និង Sydney។ គេនឹងបង្ហាញវគ្គខ្លីៗក្នុងកន្លែងតាំងលក់ ហើយវីដេអូពេញ នឹងដាក់លក់ដោយ Sony។

Recent Comments Gravatars