មន្រ្តីប៉ូលីសកម្ពុជាបាននិយាយកាលពីថ្ងៃសុក្រនេះថា អជ្ញាធរកម្ពុជាបានឃាត់ខ្លួនវិស្វករសៀមម្នាក់ពីបទយកការណ៍ពីខ្មែរអោយរដ្ឋាភិបាលសៀម។
លោកគៀតចន្ថារិទ្ធ អ្នកនាំពាក្យអជ្ញាធរប៉ូលីសជាតិបានអោយដឹងថា “យើងបានបញ្ជូនគាត់ទៅតុលាការរួចរាល់ហើយ ហើយតុលាការនឹងចាត់ចែងរឿងនេះ”។
បុរសជនជាតិសៀម ឈ្មោះ ស៊ីវរ៉ាក់ ឆុធិពង់ អាយុ៣១ឆ្នាំ បំរើការជាវិស្វករនៅ CATS ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ យើងតាងដីការបស់តុលាការក្រុង។
គាត់ត្រូវបានគេចោទថាបានលួចរាយការណ៍ទៅរដ្ឋាភិបាលសៀម ពីការហោះហើររបស់លោកថាក់ស៊ីននិងលោកហ៊ុនសែន ពី CATS – Cambodia Air Traffic Services Co Ltd , ដែលមានតួនាទីត្រួតត្រាការហោះហើរនៅកម្ពុជា។
——————————–
Source: Thai man arrest for spying in Cambodia, Xinhua, 13 Nov 2009

Your Comments
អាគត់នោះពិតជាហ៊ានមែន តាមដឹងវាវិស្វករទៀតផង
ផ្កាយរនបយោធាខ្មែរយើង ប្រើផ្កាយរនបរបស់សៀមផង មិនដឹងជាវាលួចស្អីផ្សេងទៀតទេ