មិនទាន់បានសញ្ញាប័ត្រផង វិទ្យាស្ថាន​នោះ​ត្រូវ​បាន​ប្រកាស​បិទ​

ក្រុម​និស្សិត​នៃ​វិទ្យាស្ថាន​វិទ្យាសាស្រ្ត​គ្រប់គ្រង​ដែល​បាន​ប្រឡង​ ជាប់​ដើម្បី​ទទួល​បាន​សញ្ញាបត្រ​កម្រិត​បរិញ្ញាបត្រ​និង​អនុបណ្ឌិត​បាន​ ទាមទារ​ឲ្យ​ក្រសួង​អប់រំ យុវជន​និង​កីទ្បា ជួយ​អន្តរាគមន៍​ធ្វើ​យ៉ាង​ណា​ចេញ​សញ្ញាបត្រ​ទាំង​នោះ​មក​ឲ្យ​និស្សិត​ជាង​ ១០០​នាក់​ដែល​ពួក​គេ​មិន​បាន​ទទួល​សញ្ញាបត្រ​នោះ​អស់​រយៈពេល​ជាង​៣​ឆ្នាំ​មក ​ហើយ​ក្រោយ​ពី​បាន​ប្រឡង​ជាប់។

ផ្អែក​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា ក្រុម​និស្សិត​ខែ្មរ​ចំនួន​ជាង​១០០​នាក់​ដែល​បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ ចំនួន​ជាង​១២០០​ដុល្លារ​អាមេរិក​សម្រាប់​សិក្សា​រយៈពេល​៤​ឆ្នាំ​នៅ​ចន្លោះ​ ឆ្នាំ​២០០២​រហូត​ដល់​ឆ្នាំ​២០០៦​កន្លង​ទៅ​នោះ​នៅ​ឯ​វិទ្យាស្ថាន​ វិទ្យាសាស្រ្ត​គ្រប់គ្រង​នៅ​ក្នុង​ខេត្ត​កំពង់ធំ​និង​ខេត្ត​កំពត​និង​ខេត្ត​ មួយចំនួន​ទៀត គឺ​មិន​បាន​ទទួល​សញ្ញាបត្រ​ដូចៗ​គ្នា​រយៈពេល​៣​ឆ្នាំ​មក​ហើយ​ក្រោយ​ពី​ ការប្រឡង​ជាប់ ហើយ​វិទ្យាស្ថាន​នោះ​ត្រូវ​បាន​ប្រកាស​បិទ​កាលពី​ឆ្នាំ​២០០៨​កន្លង​ទៅ​នេះ​ ដោយ​ក្រសួង​អប់រំ យុវជន​និង​កីឡា។

—————————————————————————————————-

សូមអានបន្ថែម ៖ http://www.rfa.org/khmer/indepth/students-complaint-about-certificate-problem-03192009232518.html

Related Posts

  • No Related Post