
Red-shirt leaders Natthawut Saikua, Veera Musigapong and Jatuporn Prompan(L2R? R2L?)
សមាជិកតំនាងរាស្ត្រគណបក្សផឿថៃ លោក Jatuporn Prompan បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍នេះអំពីផែនការសំងាត់ប្រឆាំងកម្ពុជា ដែលលោកកាស៊ីតភិរម្យ ផ្ញើជូនទៅលោកនាយករដ្ឋមន្ត្រីអភិសិទ្ធិវេជ្ជាជីវៈ ។
លោកJatuporn បានអោយដឹងថាខ្លួនលោកបានទទួលឯកសារសំងាត់នេះពីមន្ត្រីម្នាក់ដែលធ្វើការនៅក្រសួងការបរទេស។
ឯកសារនោះបានចាត់ទុកថាថាក់ស៊ីន ជាការគំរាមកំហែងដ៏ធំដល់រដ្ឋាភិបាលសៀមបច្ចុប្បន្ន ហើយស្នើអោយបញ្ចប់កិច្ចសហប្រតិបត្តិការរវាងថាក់ស៊ីននិងហ៊ុនសែន។ សេណារីយ៉ូបីត្រូវបានស្នើឡើងក្នុងឯកសារនោះ ដែលសេណារីយ៉ូទីមួយគឺទប់ទល់មិនអោយហ៊ុនសែននិងថាក់ស៊ីនធ្វើអោយស្ថានការណ៍កាន់តែអាក្រក់ តាមរយៈការមិនឆ្លើយតបអ្វីទាំងអស់ដល់ពួកគេ ហើយស្វះស្វែងរកប្រទេសដែលមានឥទ្ធិពលដើម្បីកៀបសង្កត់កម្ពុជាអោយចុះចាញ់។
សេណារីយ៉ូទីពីរ បើជំលោះកាន់តែអាក្រក់ រដ្ឋាភិបាលថៃនឹងបង្កើនការសងសឹកវិញ តែនៅតែប្រុងប្រយ័តដល់ផលប៉ះពាល់ដល់ប្រជាជននិងផលប្រយោជន៍ជាតិ។
សេណារីយ៉ូទីបី ករណីអាក្រក់បំផុត ដូចជាការបំពាន់ដល់បូរណភាពរបស់ប្រទេសសៀម រឺមានការបង្កើតរដ្ឋាភិបាលនិរទេសដោយថាក់ស៊ីន ប្រទេសសៀមនឹងកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយកម្ពុជា ហើយប្រើប្រាស់កំលាំងយោធា។
ក្នុងពេលនេះក្រសួងការបរទេសមិនបានបដិសេធឯកសារនេះទេ តែបាននិយាយថា កំពុងតែបង្កើតគណៈកម្មការមួយដើម្បីវែកមុខអ្នកដែលបានធ្វើអោយធ្លាយឯកសារសំងាត់នេះមកក្រៅ។
Source: Thailand preparing military action against Cambodia: Pheu Thai MP, The Nation, December 19, 2009 .