ថាក់ស៊ីន​មក​ដល់​ភ្នំពេញម្ដង​ទៀត​ហើយ

thaksin-chhon-monirath

(AFP, 20.01.2010 )

ភ្នំពេញ ២០ មករា ២០១០ – ឯកឧ. ខៀវកញ្ញារិទ្ធិ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល បាន​អោយ​ដឹង​ថា ​លោក​នាយករដ្ឋមន្ត្រី​ដែល​ត្រូវ​​គេ​បណ្ដេញ​ចេញ​ពី​អំនាច​ ថាក់​ស៊ីន ស៊ីណាវ៉ាត្រា បាន​មក​ដល់​ភ្នំពេញ​កាល​ពី​ថ្ងៃ​ពុធ​នេះ ​តាម​រយៈយន្ត​ហោះផ្ទាល់​ខ្លួន​របស់​គាត់​។

នេះ​ដំនើរ​លើក​ទី​៣​របស់​គាត់មក​កម្ពុជា​បន្ទាប់​ពី​ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​សម្តេច​ហ៊ុន​សែន​មក។

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ លោក​ណុបប៉ាដុន ប៉ាតាម៉ា ទីប្រឹក្សា​ច្បាប់​របស់​គ្រួសារ​លោក​ថាក់​ស៊ីន​បាន​អោយ​ដឹង​ថា លោក​ថាក់​ស៊ីន​បាន​រំលាយ​ចោល​គំរោង​មកបំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា តែ​ពេល​នេះគាត់បាន​អោយ​ដឹង​ថា លោក​ថាក់​ស៊ីន​នឹង​ស្នាក់​នៅ​កម្ពុជា​តែមួយ​យប់​ប៉ុណ្ណោះ ដើម្បី​ចុះចាក់​សាំង​យន្តហោះ​របស់​គាត់ មុន​នឹង​បន្ត​ដំនើរ​ទៅកាន់​ក្រុង​ឌុយបៃ។

កម្ពុជា​និង​ថៃ​បាន​ដក​ទួត​របស់​ខ្លួន បន្ទាប់​ពី​កម្ពុជា​បាន​តែងតាំង​លោក​ថាក់​ស៊ីន​ជា​ទីប្រឹក្សា​របស់​សម្តេច​ហ៊ុន​សែន ដែល​ធ្វើអោយ​វិបត្តិរវាង​កម្ពុជា​និង​ថៃ​ដែលកំពុង​តែ​​តឹង​តែង​ស្រាប់​ផង​នោះ​កាន់​តែ​តឹង​តែង​ថែម​មួយ​ជាន់​ទៀត។

Share and Enjoy:
  • Digg
  • del.icio.us
  • Facebook
  • Mixx
  • Google Bookmarks
  • MySpace
  • StumbleUpon
  • Twitter

Related Posts

Leave Your Response

* Name, Email, Comment are Required