តាមសារព័ត៌មាន Reuters បានអោយដឹងថា ដោយយោងតាមមន្ត្រីកំពង់ផែសូម៉ាលី បានអោយដឹងថា នាវាកម្ពុជាឈ្មោះ MV Layla-S ដែលគេគិតថាត្រូវបានចោរសមុទ្រសូម៉ាលីឃាត់ទុកនោះ តាមពិតត្រូវបានឃាត់ទុកនៅកំពង់ផែសូម៉ាលី ក្រុងBerbera នៃប្រទេសSomaliland ដោយអំនាចដីកាតុលាការរបស់ប្រទេសសូម៉ាលី។
លោកជំនួយការប្រធានកំពង់ផែក្រុងប៊ែរប៊ែរ៉ា លោក Bile Hirsi បានអោយដឹងថា នាវានោះត្រូវបានឃាត់ទុកបន្ទាប់ពីឈ្មួញម្នាក់ឈ្មោះAbdillahi Omar ដែលទំនិញរបស់គាត់នៅលើនាវាមួយទៀតរបស់ម្ចាស់ Layla-S ត្រូវបានបំផ្លាញដោយសារភ្លើងឆេះ ហើយសុំអោយតុលាការឃាត់នាវានេះទុកដើម្បីយកមកដោះស្រាយគ្នា។
លោកBile បានអោយដឹងថា ឈ្មួញនេះទាមទារសំនងពីទំនិញរបស់គាត់ដែលត្រូវបានភ្លើងឆេះ។










Techno Charity is a charitable organization created in 2006 by engineers graduated from the Institute of Technology of Cambodia.

Recent Comments