គោលគំនិតនៃយុទ្ធនាការ ១៦ ថ្ងៃ (ពី ២៥ វិច្ឆិកា ដល់ ១០ ធ្នូ) «ប្រើ ICT ដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រី» ឬ «Take Back The Tech»
គោលដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជា១៖
គោលដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជា ៣៖ ជំរុញសមភាពយេនឌ័រ និងការផ្ដល់អំណាចដល់ស្ត្រី
គោលដៅរួម ៨ ៖ ធ្វើឲ្យមានការកាត់បន្ថយគួរឲ្យកត់សម្គាល់នូវរាល់ទម្រង់នៃអំពើហិង្សាលើស្ត្រី និង កុមារ
គោលដៅ ៣..១៧៖ បង្កើនភាគរយនៃការយល់ដឹងរបស់ប្រជាជនថា អំពើហិង្សាលើស្ត្រី និងកុមារ គឺជា អាកប្បកិរិយាខុសឆ្គង និងជាបទឧក្រិដ្ឋ ឲ្យបាន១០០% នៅឆ្នាំ២០១៥។
យុទ្ធនាការ ១៦ ថ្ងៃគឺជាយុទ្ធនាការអន្តជាតិ ដែលមានប្រភពដើមមកពី Women’s Global Leadership Institute។ អ្នកចូលរួមក្នុងយុទ្ធនាការពេលនោះបានជ្រើសរើសយកថ្ងៃ ២៥ វិច្ឆិកា ដែលជាថ្ងៃអន្តរជាតិប្រឆាំងនឹងអំពើហិង្សាលើស្ត្រី ជាថ្ងៃចាប់ផ្ដើម ហើយបញ្ចប់នៅថ្ងៃ១០ ធ្នូ ដែលជាថ្ងៃសិទ្ធិមនុស្សអន្តរជាតិ ដើម្បីជានិមិត្តរូបនៃទំនាក់ទំនងរវាងអំពើហិង្សាលើស្ត្រី និងសិទ្ធិមនុស្ស និងដើម្បីគូសបញ្ជាក់ថាអំពើហិង្សាទាំងនេះ គឺជាអំពើហិង្សាលើសិទ្ធិមនុស្ស។ ក្នុងកំលុងពេល ១៦ ថ្ងៃនេះក៏បានរំលេចនូវទិវាសំខាន់ៗដទៃទៀត រួមមានថ្ងៃ ២៩ វិច្ឆិកា ជាទិវាអ្នកការពារសិទ្ធិស្ត្រីអន្តរជាតិ ១ ធ្នូ ទិវាពិភពលោកប្រឆាំងនឹងជំងឺអេដស៍ និងថ្ងៃទី ៦ ធ្នូ ជាការកំណត់នូវការរំលឹកខួបនៃការសម្លាប់រង្គាលនៅ Montreal (ប្រទេសកាណាដា)។
មានអង្គការប្រមាណជាង ២០០០ ស្ថាប័ន ដែលមកពីប្រទេសប្រហែល១៥៦ បានចូលរួមក្នុងយុទ្ធនាការ ១៦ ថ្ងៃនេះ តាំងពីឆ្នាំ១៩៩១មកម្ល៉េះ។២
កម្មវិធីស្ត្រី នៃអង្គការវិទ្យាស្ថានបើកទូលាយ ក្រោមកិច្ចសហការជាមួយអង្គការអន្តរជាតិ Association for Progressive Communication, www.apc.org នឹងរៀបចំនូវសកម្មភាពមួយចំនួនដើម្បីចូលរួមក្នុងយុទ្ធនាការ១៦ថ្ងៃ នេះដែរ ក្រោមប្រធានបទ «ប្រើICTដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រី» ឬ «Take Back The Tech »។
បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា (Information Communication Technology-ICT) ចង់សំដៅទៅលើទម្រង់ដែលគេប្រើប្រាស់សម្រាប់ការផ្សព្វផ្សាយ និងទទួលព័ត៌មាន ព្រមទាំងការប្រាស្រ័យទាក់ទងនានា រួមមាន វិទ្យុ ទូរទស្សន៍ ទូរស័ព្ទ អ៊ីនធឺណិត និងតាមរយៈប្រព័ន្ធ ឌីជីថល (Digital)។
I) គោលបំណងនៃយុទ្ធនាការ «ប្រើ ICTដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រី» ឬ «Take Back The Tech»
យុទ្ធនាការ «ប្រើ ICTដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រី» ឬ «Take Back The Tech» ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
១.ផ្សព្វផ្សាយអំពីយុទ្ធនាការ «ប្រើICTដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រី» ឬ «Take Back The Tech» សម្រាប់ចូលរួមក្នុងយុទ្ធនាការ១៦ថ្ងៃ ដល់បណ្ដាបណ្ដាញ/អង្គការស្ត្រី អ្នកប្រើប្រាស់បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា និងសាធារណជនក្នុងប្រទេសកម្ពុជា។
២.លើកកម្ពស់ការយល់ដឹងអំពី ទម្រង់នៃអំពើហិង្សាលើស្ត្រី សកម្មភាពរបស់ស្ថាប័នរដ្ឋាភិបាល និងអង្គការស្ត្រីក្នុងការចូលរួមបញ្ចប់អំពើហិង្សាលើស្ត្រី
៣.សម្របសម្រួលកិច្ចពិភាក្សាអំពីអំពើហិង្សាលើស្ត្រី ព្រមទាំងឆ្លុះបញ្ចាំងអំពីសារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ក្នុងការចូលរួមបញ្ចប់អំពើហិង្សាលើស្ត្រី រវាងអង្គការ/ស្ថាប័នដែលធ្វើការទាក់ទងនឹងស្ត្រី និងបុគ្គលដែលមានចំណាប់អារម្មណ៍
៤.សម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងបណ្ដាញ/អង្គការស្ត្រី និងបុគ្គលដែលមានចំណាប់អារម្មណ៍ ដើម្បីរៀបចំសកម្មភាពឲ្យកាន់តែមានប្រសិទ្ធភាពប្រសើរឡើង។
II)តើ Take Back The Tech គឺជាអ្វី?
យុទ្ធនាការ Take Back The Tech គឺជា៖
- ជាយុទ្ធនាការដែលកើតឡើងក្នុងរូបភាពជាកិច្ចសហការរវាងស្ថាប័ន និងស្ថាប័ន និងរវាងស្ថាប័ន និងបុគ្គល ក្នុងការទាមទារឲ្យមានការប្រើប្រាស់បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ក្នុងការបញ្ចប់អំពើហិង្សាលើស្ត្រី
- ការអំពាវនាវដល់អ្នកគ្រប់គ្នា ជាពិសេសកុមារី និងស្ត្រី ដើម្បីធ្វើជាម្ចាស់និងគ្រប់គ្រងលើបច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា និងប្រាស់ប្រាស់វា ដើម្បីផ្លាស់ប្ដូរនូវទំនាក់ទំនងនៃអំណាចរវាងបុរស និងស្ត្រី។
- លើកទឹកចិត្តអ្នកប្រើប្រាស់បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ឲ្យក្លាយជាសកម្មជនចូលរួមក្នុងការលុបបំបាត់អំពើហិង្សាលើស្ត្រី ក្នុងកំឡុងពេលនៃ យុទ្ធនាការ ១៦ថ្ងៃ
III)ប្រវត្តិនៃយុទ្ធនាការ Take Back The Tech ៖
យុទ្ធនាការ «ប្រើ ICTដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រី» ឬ «Take Back The Tech» ត្រូវបានរៀបចំឡើងដោយអង្គការអន្តរជាតិ Association for Progressive Communication, www.apc.org នៅក្នុងឆ្នាំ២០០៦។ យុទ្ធនាការនេះត្រូវបានធ្វើមូលដ្ឋានីយកម្មនៅក្នុងប្រទេសជាច្រើន លើពិភពលោក ដែលប្រកបទៅដោយគំនិតផ្ដួចផ្ដើម និងច្នៃប្រឌិតខ្ពស់។
យុទ្ធនាការនេះត្រូវបានទទួលរង្វាន់កិត្តិយសប្រកបដោយកិត្យានុភាព ពីការប្រកួតប្រជែងអន្តរជាតិ Prix Ars Electronica 2008 សម្រាប់សិល្បៈ Cyber (Prix Ars Electronica International Competition for Cyber Arts) សម្រាប់យុទ្ធនាការដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រីដែលប្រកបទៅដោយ ភាពច្នៃប្រឌិត និងមានកិច្ចសហការគ្នាបានល្អ។ យុទ្ធនាការនេះត្រូវបានជ្រើសរើសចេញពីគំនិតផ្ដួចផ្ដើមជាង២០០ នៅក្នុងប្រភេទសហគមន៍ឌីជីថល (Digital Communities Category) ដែលទទួលបានការចាប់អារម្មណ៍ និងបំផុសឲ្យមានការបង្កើតថ្មី ដែលជះឥទ្ធិពលដល់មនុស្សជាតិ និងជាស្ពាននៃគម្លាតខេរូបនីយកម្មនៃភូមិសាស្ត្រ និងយេនឌ័រ។
Take Back The Tech (TBTT) ត្រូវបានធ្វើមូលដ្ឋានីយកម្មនៅប្រទេសកម្ពុជាកាលពីឆ្នាំ ២០០៧ ដោយអង្គការវិទ្យាស្ថានបើកទូលាយ http://women.open.org.kh/km/takebackthetech។ អំពីព័ត៌មានលម្អិតទាក់ទងប្រវត្តិ(TBTT) សូមចូលអាន នៅ http://women.open.org.kh/km/node/516
IV)សកម្មភាពទាំង ១៣ របស់ កម្មវិធីស្ត្រីនៃអង្គការវិទ្យាស្ថានបើកទូលាយ
សម្រាប់សកម្មភាពទាំង ១៣ របស់កម្មវិធីស្ត្រីនៃអង្គការវិទ្យាស្ថានបើកទូលាយបានរៀបចំដើម្បី ចូលរួមក្នុងយុទ្ធនាការ១៦ថ្ងៃ ក្រោមប្រធានបទ «ប្រើICTដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រី» ឬ «Take Back The Tech » សូមទាញយកនូវឯកសារខាងក្រោមនេះ
Concept Paper_TBTT Campaign_2009
From: http://www.women.open.org.kh/km/concept-paper-tbtt









Techno Charity is a charitable organization created in 2006 by engineers graduated from the Institute of Technology of Cambodia.

Recent Comments