Windows 7 ដែលបានចេញដាក់លក់កាលពីខែតុលា ពេលនេះអ្នកប្រើខ្លះកំពុងតែជួបប្រទះបញ្ហា Black Screen of Death: គឺថា បន្ទាប់ពីlog ចូលក្នុងWindows គេគ្មានឃើញអ្វីក្រៅពី អេក្រង់ខ្មៅអែ នោះទេ។
កាលពីមុនក្រុមហ៊ុន Prevx បានបន្ទោសបញ្ហានេះថាមកពី ការអាប់ឌែតសុវត្ថិភាពWindows ខែវិច្ឆិកា។ ប៉ុន្តែការបន្ទោសនេះ ត្រូវ Microsoft ច្រានចោល។ ក្រោយមកPrevx ក៏ធ្វើការសុំទោស Microsoft។
Microsoft គិតថាបញ្ហានេះបណ្ដាលមកពី សុហ្វវែរខិលខូច (malicious software) ណាមួយ ជាជាងបណ្ដាលមកពី សុហ្វវែរវីនដូអាប់ឌែតក្នុងខែវិច្ឆិការបស់ខ្លួន។
ដំនោះស្រាយបច្ចុប្បន្ន
បើកុំព្យុត័រលោកអ្នកជួបបញ្ហានេះ លោកអ្នកអាចដោះស្រាយតាម
- បើកPC ជាថ្មី
- Logon ហើយចាំមើល black screen លេចចេញមក
- ភ្ជាប់កុំព្យុត័រនឹងអ៊ីន្ធនែត
- ចុច CTRL+ ALT + DEL
- បន្ទាប់មកចុច Start Task Manager
- ក្នុង Task Manager ចុច Application Tab
- បន្ទាប់មកចុច New Task
- រួចបញ្ចូលcommand: ”C:\Program Files\Internet Explorer\iexplore.exe” “http://info.prevx.com/download.asp?GRAB=BLACKSCREENFIX”
- ចុច OK បន្ទាប់មក browser របស់អ្នកនឹងដំនើរការដោនឡូត
- នៅពេលសួរពីរឿងដោនឡូត ចុច Run រួចរង់ចាំបន្តិច
- បន្ទាប់មកបើកកុំព្យុត័រឡើងវិញ
បើប្រើប្រោវស័រ(browser)ផ្សេងពី Internet Explorer សូមដាក់ទីតាំង (path) អោយត្រូវតាមនោះ។
Source៖Windows 7 BSOD: ‘Black Screen Of Death’ Freeze And Potential Fix

Recent Comments Gravatars