១- តារាចំរៀងប៉ុបដ៏ល្បីរបស់អាមេរិចបានទទួលមរណភាព ព័ត៌មានខ្ចរខ្ចាយពេញពិភពលោក អ្នកដឹងនៅពេលណា?
ក- ដឹងភ្លាមៗ ប្រោះទទួលសារពីមិត្តភក្តិ
ខ- ដឹងព័ត៌មានពីទូរទស្សន៍
គ-ដឹងពីកាសែតនៅថ្ងៃស្អែកឡើង
ឃ-ទើបតែដឹងពេលមិត្តភក្តិជជែកគ្នា
២- នៅតំបន់ទេសចរណ៍មាត់សមុទ្រ មើលទៅនរណាៗក៏ស្លៀកខោខ្លីដែរ ចុះអ្នកវិញហ៊ានស្លៀកទេ?
ក- មានតែស្លៀកខ្លីជាងគេ
ខ- កំពុងតែសាក
គ- មិនហ៊ានស្លៀកទេ វាមើលទៅមិនសមចំពោះខ្លួនឯង
ឃ- ចង់ស្លៀកដែរ តែខ្លាចម៉ាក់ស្តីអោយ
៣- បើមានភេសជ្ជៈដូចខាងក្រោមនៅចំពោះមុខ តើអ្នកនឹងរើសភេសជ្ជៈណាមុនគេ?
ក- ទឹកផ្លែឈើមានប្រយោជន៍ចំពោះសុខភាព
ខ- តែបែតង
គ- កូកាកូឡា
ឃ-តែគុជ
៤- ទឹកផ្លែឈើបែបណាដែលអ្នកតែងតែទិញជាប្រចាំ?
ក- ទឹកផ្លែឈើបករឡុក
ខ- ទឹកផ្លែឈើច្របាច់ស្រស់ៗ
គ- ទឹកផ្លែឈើដាក់ប្រអប់ស្រាប់តាមហាង
ឃ-ជ្រើសរើសទឹកផ្លែឈើណាអត់មានលាយស្ករ
៥- ពេលទំនេរ អ្នកចូលចិត្តធ្វើអ្វីជាងគេ?
ក- អានសៀវភៅទូទៅ
ខ- មើលទូរទស្សន៍
គ- លេងអ៊ីនធើណែត
ឃ- ស្តាប់ចំរៀង
៦- តើសៀវភៅប្រភេទណាដែលអ្នកចូលចិត្តទិញយកមកអានជាងគេ?
ក- សៀវភៅតុក្កតា
ខ- សៀវភៅទស្សនាវដ្តីបង្ហាញម៉ូត
គ- សៀវភៅប្រលោមលោក
ឃ- សៀវភៅទូទៅ
៧- ភាពយន្តកូរ៉េដែលអ្នកមើល ភាគច្រើនបានមកពី៖
ក- ទិញស៊ីឌីមកមើល
ខ- មើលទូរទស្សន៍
គ- មិត្តភក្តិអោយខ្ចី
ឃ- រឿងណាល្អមើល ទៅរកទិញមើល
៨- អ្នកចូលចិត្តហាងលក់ទំនិញដោយហេតុផលណាច្រើនជាងគេ?
ក- ទៅដើរទិញឥវ៉ាន់តាមទំលាប់ស្រីៗ
ខ- ត្រូវចូលទៅទិញរបស់ដែលចាំបាច់
គ- មានណាត់ជាមួយគេ
ឃ-គ្មានអ្វីធ្វើ
៩- ប្រសិនបើមានរបស់៤ប្រភេទអោយអ្នកជ្រើសរើសទិញ អ្នកនឹងជ្រើសរើសយកមួយណា?
ក- យករបស់ថោកបំផុត
ខ- យកគុណភាពល្អបំផុត
គ- យកយីហោល្បី និងថ្លៃបំផុត
ឃ-យករបស់ដែលកេនិយមប្រើជាងគេ
១០-តើមូលហេតុអ្វីបានជាអ្នកកាត់សក់?
ក- ព្រោះវាវែងពេក
ខ- ព្រោះសក់ខូចគួរអោយស្អប់
គ- ព្រោះមានម៉ូតពេញនិយមក្នុងចិត្ត
ឃ-ព្រោះធុញទ្រាន់នឹងម៉ូតចាស់ៗ
តារាងពិន្ទុ
| ១ | ក=១ | ខ=២ | គ=៣ | ឃ=៤ |
| ២ | ក=១ | ខ=២ | គ=៤ | ឃ=៣ |
| ៣ | ក=១ | ខ=២ | គ=៤ | ឃ=៣ |
| ៤ | ក=៣ | ខ=១ | គ=២ | ឃ=៤ |
| ៥ | ក=៤ | ខ=១ | គ=២ | ឃ=៣ |
| ៦ | ក=៤ | ខ=១ | គ=៣ | ឃ=២ |
| ៧ | ក=១ | ខ=២ | គ=៣ | ឃ=៤ |
| ៨ | ក=១ | ខ=៣ | គ=២ | ឃ=៤ |
| ៩ | ក=៤ | ខ=៣ | គ=២ | ឃ=១ |
| ១០ | ក=៣ | ខ=៤ | គ=២ | ឃ=១ |
ចំលើយ
-
បើអ្នកជ្រើសរើសបានពី ១២ទៅ១៨ពិន្ទុ
អ្នកជាស្ត្រីទាន់សម័យបំផុត មិនចំពោះថាមានអ្វីប្លែកគឺមិនដែលរំលងពីខ្សែភ្នែករបស់អ្នកបានឡើយ។
-
បើអ្នកជ្រើសរើសបានពី ១៩ទៅ៣៣ពិន្ទុ
អ្នកជាស្ត្រីទាន់សម័យដែរ ប៉ុន្តែមិនណាស់ណាពេកទេ។ មិនតែប៉ុណ្ណោះអ្នកក៏ជាស្ត្រីមិនណយដែរគឹមិនងាយអោយអន់ជាងគេឡើយ។
-
បើអ្នកជ្រើសរើសបានពី ៣៤ទៅ៤៨ពិន្ទុ
អាចនិយាយបានថាអ្នកជាស្ត្រីមិនជ្រួលជ្រើមតាមសម័យនិយម ដោយជឿជាក់លើខ្លួនឯងជាងលំហូរមកពីខាងក្រៅ។










Techno Charity is a charitable organization created in 2006 by engineers graduated from the Institute of Technology of Cambodia.

Recent Comments