ទ្វារបេះដូងរបស់អ្នកបើករឺអត់?

test yourself-love

១-​ មាន​បុរស​សង្ហាម្នាក់​ញញឹមដាក់អ្នក ពេលនោះអ្នក​នឹងធ្វើ​យ៉ាងដូចម្តេច?

ក- ញញឹមដាក់គេវិញ

ខ- គិតក្នុងចិត្តថា…គេ​ស្គាល់ខ្ញុំពីអង្កាល់?

គ- ធ្វើហីៗ មិនខ្ចីចាប់អារម្មណ៍

២- តើអ្នកដែលធ្លាប់ទេ ពេល​ដែលគេនៅ​ដូចជា​ចាប់អារម្មណ៍ ប៉ុន្តែនៅ​ពេល​គេមិន​នៅ​ចេះតែចង់​ឃើញមុខ​គេ?

ក- ធ្លាប់​ញឹកញាប់

ខ- ធ្លាប់ខ្លះៗដែរ តែចំពោះ​បុរសមួយចំនួន​ប៉ុណ្ណោះ

គ- មិនធ្លាប់

៣- បុរស​ដែលអ្នកគិតថា​ចង់​រៀបការជាមួយ​គួរ​តែ​ស្ថិតក្នុង​វ័យណា?

ក- អាយុ៣០ឆ្នាំឡើងទៅ

ខ-​ ពេលណា ពេលហ្នឹងទៅ!

គ- មិនបានគិត

៤- ​ពេលដែលមិត្តភក្តិ​ខូចចិត្ត​រឿងស្នេហា អ្នក​នឹងលួងលោមគេថា៖

ក- មានជីវិតត្រូវតែមាន​សង្ឃឹម

ខ- ប្រាប់ហើយតើ! អោយនៅម្នាក់ឯងស្រួលជាង

គ- ស្នេហាចវាតែប៉ុណ្ណឹងឯង មានទាំងសុខមានទាំងទុក្ខលាយឡំគ្នា

៥- មានគេផ្ញើផ្កាមកអោយអ្នក​ដោយ​យើងមិន​ដឹងថាជាអ្នកណា អ្នកនឹង…

ក- ត្រូវស្រាវជ្រាវអោយ​ដឹងថា​អ្នកផ្ញើជាអ្នកណា

ខ- ធ្វើធម្មតាៗ

គ- ចាំមើលថា គេផ្ញើមកអីចឹងទៀតរឺអត់

៦- តើអ្នកជឿលើរឿងព្រហ្មលិខិតដែររឺអត់?

ក- ជឿពាក់កណ្តាល មិនជឿពាក់កណ្តាល

ខ- ជឿ

គ- អត់ជឿ

៧- បើត្រូវជ្រើសរើសរវាងបុរសដែលស្រលាញ់យើង និងបុរសដែលយើង​ស្រលាញ់​ អ្នកនឹង…

ក- ជ្រើសរើសបុរសដែលយើងស្រលាញ់ ព្រោះយើងបានជាជ្រើសរើសស្រលាញ់គេទៅហើយ

ខ- ជ្រើសរើសបុរសដែលគេស្រលាញ់យើង​ ព្រោះយ៉ាងណាៗក៏គេស្រលាញ់យើង

គ- មិនដឹងដែរ

៨- ពេលដែលអ្នកទៅចូល​រួមអាពាហ៍ពិពាហ៍រាល់លើក តើអារម្មណ៍របស់​អ្នកយ៉ាងណាដែរ?

ក- មានអារម្មណ៍សប្បាយ​និង​ចង់​ស្លៀក​ឈុតកុន​ក្រមុំដូចគេ​ដែរ

ខ- គួរអោយស្តាយជាមួយនឹង​សេរីភាពដែលកំពុងបាត់បង់

គ-​ មិនបានគិតអ្វីទេ អញ្ជើញក៏ទៅ  មិនអញ្ជើញក៏មិនទៅ

៩- ប្រសិនបើមាន​បុរសមក​ណាត់ដើរលេង អ្នកនឹង…

ក- ទៅ ប៉ុន្តែនាំមិត្តភក្តិទៅដែរ

ខ- អត់ទៅ

គ- សាកល្បងម្តងមើល៍!

១០- ឃ្លាណាមួយដែលអ្នកជឿ

ក- ស្នេហ៍មិនឈ្នះស្និទ្ធ

ខ- ស្នេហាធ្វើអោយមនុស្សខ្វាក់​ភ្នែក

គ- ខូចចិត្តរឿងស្នេហា ប្រសើជាងមិនចេះស្នេហា

តារាងពិន្ទុ

ក=៣ ខ=១ គ=២
ក=៣ ខ=២ គ=១
ក=៣ ខ=២ គ=១
ក=៣ ខ=១ គ=២
ក=៣ ខ=១ គ=២
ក=៣ ខ=២ គ=១
ក=២ ខ=៣ គ=១
ក=៣ ខ=២ គ=១
ក=២ ខ=១ គ=៣
១០ ក=៣ ខ=១ គ=២


បើអ្នកជ្រើសរើសបានពី ១-១៩ ពិន្ទុ

ឈប់ឆ្ងល់ទៅ​ថាតើហេតុអ្វី បានជាបេះដូងរបស់អ្នកមិន​ទាន់មាន​បុរសណាមកកក់ទុកយ៉ាងដូច្នេះ។ មូលហេតុគឺងាយយល់បំផុត ព្រោះអ្នកនៅ​មិនទាន់បើកទ្វារបេះដូង​នៅ​ឡើយទេ ដោយសារខ្លាច​ខូចចិត្ត ខកបំណង និងបញ្ហាច្រើនទៀត។ បញ្ហាសំខាន់មួយទៀត គឺការដែលអ្នកមិនព្រមបើកទ្វារបេះដូង ព្រោះអ្នកមិនទាន់ជួបបុរសនៅក្នុងដួងចិត្ត។ ប៉ុន្តែបើគិតៗទៅ ប្រសិនបើអ្នក​មិន​ព្រម​បើក​ទ្វារ​បេះដូងទទួលគេ​យ៉ាងដូច្នោះ តើពេលពានឹងបាន​ស្គាល់​ស្នេហានឹងគេ?

បើអ្នកជ្រើសរើសបានពី ២០ ពិន្ទុឡើងទៅ

អ្នកជាស្ត្រីដែលបើកទ្វារបេះដូងនៅគ្រប់ស្ថានការណ៍ មិនចំពោះថាជួបដោយចៃដន្យរឺមួយកំពុងតែរកក៏ដោយ ព្រោះអ្នក​គិត​ថា​ស្នេហា​មាន​ទាំងសប្បាយ មាន​ទាំងកើតទុក្ខ គ្រាន់តែថា​យើងថែរក្សា​ស្នេហា​បាន​កំរិតណានិង​សុខចិត្តអភ័យទោសអោយនូវដែលជា​កំហុស​​របស់​ភាគីនីមួយៗ​បាន​ដែរ​រឺអត់? កើតមក​មួយជាតិ​បាន​ជួប​ស្នេហ៍ពិត​មួយ​ដង​ អាច​ចាត់​ទុកថាជាស​មិទ្ធផលស្នេហា​ដ៏មហាសាល​​បំផុត​ដែល​ស្ត្រី​គ្រប់រូប​ប្រាថ្នា​ចង់បាន។

Related Posts

This website uses IntenseDebate comments, but they are not currently loaded because either your browser doesn't support JavaScript, or they didn't load fast enough.

Leave Your Response

* Name, Email, Comment are Required