ភ្ជាប់ពាក្យតាមអ៊ីនធឺនែត

cambodia engagement

កាលពីមុនធ្លាប់​លឺ​គេ​និមន្តលោកស្រោចទឹក​តាម​ទូរស័ព្ទ ឥឡូវចូល​ដល់​ភ្ជាប់ពាក្យតាមអ៊ីនធឺនែតទៀត!!

ស្តាប់លឺដំបូង​ស្មាន​តែ​គេ​និយាយលេង​ទេ ភ្ជាប់ពាក្យតាមអ៊ីនធឺនែត!! ដឹងអីជា​រឿង​ពិត​ហើយ​ជា​រឿង​របស់​អ្នក​និយាយ​ទៀត!។ សម័យ​នេះ​ជា​សម័យអ៊ីនធឺនែត  ភ្ជាប់ពាក្យតាមអ៊ីនធឺនែតមួយ​អោយ​ប្លែក​គេ​ទៅ​ដើម្បី​អោយ​ល្បី​និង​អោយឃើញថា​បច្ចេក​វិទ្យា​ថ្មីពិត​ជាមាន​ប្រយោជន៍​ ​គ្រប់​កាលៈទេសៈ។ ពិធី​ភ្ជាប់ពាក្យប្រព្រឹត្តទៅ​តាម​ប្រពៃណី ទំនៀម​ទំលាប់​ខ្មែរទាំងស្រុង លើកលែង​តែកូនកំ់លោះទេ ត្រូវ​សំពះ​ទទួល​ពរជ័យ​​តាម​ទូរស័ព្ទដែល​ហៅ​ចូល​ស្រុក​ខ្មែរ​តាម 12Voip ​ព្រោះកូនកំលោះនៅ​ស្រុក​បារាំង ឯកូន​ក្រមុំនៅស្រុក​ខ្មែរ។

Related Posts

Comments

  1. sovuthy says:

    ទំនើបដល់ថ្នាក់នឹងផង ហេតុតែចង់ការ :D

  2. ហេតុតែចង់ការ

  3. Seila Huoth says:

    It's unbelievable…

  4. ភ្ជាប់​ចឹង​ក៏​ម្យ៉ាង​ដែរ​តើហ៏.. ប៉ុន្តែ​ឆ្ងល់​ថា​ពួក​គេ​បាន​ជួប​មុខ​គ្នា​ហើយ​ ឬ​នៅ​ហ្នឹង?

  5. lsvichet says:

    ពីរ​នាក់​ហ្នឹង​សង្សារ​នឹង​គ្នា តែ​ខាង​ប្រុស​មក​រៀន​នៅ​ស្រុក​ក្រៅ ហើយខាង​ស្រី​ប្រញាប់​ភ្ជាប់​ពាក្យ​។ ប្រហែល​ស្រី​មិន​ទុក​ចិត្ត​ប្រុស​ហើយ​មើល​ទៅ :D

  6. monida says:

    sovuthy ម៉េចម៉ាកុំរៀន​សូត្រតាម​អី ចាំទៅដល់​ស្រុក​ខ្មែរសិន​ទៅ ;-)

  7. monida says:

    Seila Huoth, it's true! I even heard the groom voice recorded during the engagement :-D

Speak Your Mind

*