កូនខ្ញុំអាយុ៧ឆ្នាំសោះចង់បាន​ទូរស័ព្ទដៃ!!

ម៉ាក់?“កូន​ប្រុសរបស់​ខ្ញុំ​ស្រែកពី​កៅអីខាងក្រោយមក “ពេលណា​ទើបម៉ាក់​អោយខ្ញុំ​កាន់ទូរស័ព្ទដៃ?”

ម៉ាក់មិនទាន់​គិត​ដល់​រឿងនេះ​ទេ តែ​ម៉ាក់​គិត​ថា​នឹង​អោយ​កូន​ប្រើនៅ​ពេល​កូន​ចូល​វិទ្យាល័យ” ខ្ញុំឆ្លើយ​ពីបំណងដ៏ពិត​បា្រកដរបស់​ខ្ញុំទៅកាន់​កូននៅពេល​ដល់​កន្លែង​ភ្លើង​ស្តុប។

វិទ្យាល័យ?”  វាស្រែកសួរផងថ្ងូរ​ផង។ “វាមិនយុតិ្តធម៌ទេ! កូន​គេ​ដទៃ អាយុដំណាល់ខ្ញុំគេមានទូរស័ព្ទដៃកាន់គ្រប់គ្នា

ខ្ញុំក៏ចាប់​ផ្តើមគិត​ថាប្រហែលជាទូរស័ព្ទដៃគឺ​ជាសំភារៈមួយ​ដែល​សិស្ស​បឋមសិក្សាត្រូវ​តែ​មាន​វឺ? លើស​ពី​នេះ​ទៅ​ទៀត​ខ្ញុំគិតថា​បើកូន​ខ្ញុំមានទូរស័ព្ទ អាចអោយ​ខ្ញុំទាក់ទង​វាបាននៅពេលវានៅសាលា។ មិត្តភក្តិរបស់​ខ្ញុំ​ក្រោកឈរសំលឹងទៅ​កូន​របស់​គាត់​យ៉ាងយូរនៅ​ពេល​កូន​ស្រី​របស់​គេ​សុំទូរស័ព្ទដៃ។

ម៉ាក់ថាក្មេង​ដទៃអាយុ​ទើប​តែ​ប៉ុណ្ណឹង​កាន់​ទូរស័ព្ទ​ដៃមក​ពី​ឪពុកម្តាយ​ពួក​គេមិន​ចេះគិត។” គេនិយាយ​។

ទូរស័ព្ទដៃថ្លៃណាស់ ហើយ​ងាយ​នឹងបាត់ទៀត។ កូន​ឯងមិន​ទាន់​ដល់​ពេល​ត្រូវ​ប្រើវា​ទេ យើង​មិនទាន់ទៅ​នៅ​ស្រុក​ភ្នំឯណា!

ក្រោយមក កូន​ស្រី​គាត់អាយុ​ច្រើន​គួរសមដែល​វា​អាច​ទៅ​សាលា​ខ្លួនឯងបាន វា​គួរ​តែ​មានទូរស័ព្ទដៃដែល​អាច​អោយ​យើង​ដឹង​ពី​សុវត្ថិភាព​របស់​វា និង​ធ្វើអោយ​ម្នាក់ៗមាន​ភាព​កក់ក្តៅ។

នោះធ្វើអោយ​ខ្ញុំយល់។ ទូរស័ព្ទដៃសំរាប់​ក្មេង​លើស​ពី​១០​ឆ្នាំជាគំនិត​ល្អគ្រាន់បើ៖ កូន​យើង​អាច​បង្ហាញ​អោយ​យើង​ឃើញ​ពី​ភាព​វៃ​ឆ្លាត​របស់គេ​ជាមួយនឹង​ឧបករណ៍​អេឡិចត្រូនិច។ ហើយ​យើង​ក៏អាច​គ្រប់គ្រង​ការ​ប្រើប្រាស់​របសើគេ​បាន ដូច​ជាបញ្ចូល​កម្មវិធី​សំរាប់​កំណត់​លេខ​ដែល​ហៅ​ចូល ដែល​អាច​អោយ​កូន​យើង​ជៀសពីការ​ទាក់ទង​ជាមួយ​មនុស្សមិន​ដែល​ស្គាល់គ្នា រឺការ​ប្រើប្រាស់​ក្នុងការ​ដោន​ឡូត​ផ្សេងៗ។ ក្រុមហ៊ុន​ផ្តល់សេវាទូរស័ព្ទខ្លះ យើង​ថែម​ទាំងអាច​អោយ​គេ​កាត់ផ្តាច់ប្រព័ន្ធនៅពេលយប់ រឺ​ពេល​ដែល​យើង​មិន​ចង់​អោយ​ប្រើ។ យើង​ថែមទាំង​អាចគ្រប់គ្រង់​តំបន់​ដែល​អាច​អោយ​ទូរស័ព្ទ​នោះមាន​ដំណើរ​ការ បើមាន​ការ​ប្រើប្រាស់ក្រៅ​តំបន់​នោះ​នឹងមាន​សារផ្តល់​ដំណឹង​មក​យើង។ ធ្វើ​បែបនេះយើង​អាច​ដឹងបាន​បើកូន​យើង​ចេញ​ពី​សាលាភ្លាមហើយមិន​មក​ផ្ទះ​ភ្លាម។

ប៉ុន្តែចុះក្មេង​អាយុទើប​តែ៦ ៧ឆ្នាំវិញ? ដែល​ទៅណាមកណា​ជាមួយឪពុកម្តាយគ្រប់​ពេល។ ក្មេងខ្លះមិន​ទាន់​ទាំង​ចេះអក្សរផង។ មិត្តភក្តិរបស់​វា វា​ជួបនៅសាលា​រាល់​ថ្ងៃ និង​ជារៀង​រាល់​ចុង​សប្តាហ៍​តែង​តែ​ជួបគ្នា​នៅ​សួន​កំសាន្ត។ អីចឹងហេតុផល​ដែល​ថា​ត្រូវការ​ ទូរស័ព្ទ​ដើម្បី​ទាក់ទង​មិត្តភក្តិគឺ​មិន​ចាំបាច់​ទេ។

ខ្ញុំគិត​សព្វគ្រប់​ហើយក៏ប្រាប់​ទៅ​កូន​ប្រុស​របស់​ខ្ញុំវិញ​ថា “កូន​ត្រូវចាំ​សិន មិនទាន់​ដល់ពេល​ត្រូវប្រើវាទេ“។

ហេតុអី? ម៉េចចឹង!!

កូនឯងគិតមើលមើហ៍…” ខ្ញុំនិយាយ។ “កូនឯងត្រូវការ​ទូរស័ព្ទយកមកធ្វើអី?

វាធ្វើភ្នែកស្លឺ ហើយឆ្លើយថា “ទុកនិយាយជាមួយ​ពួកម៉ាក។

ពួកម៉ាក់កូនឯងមានទូរស័ព្ទដៃដែរ?

អត់ផង!

………

Related Posts

Comments

  1. Sophea says:

    មើលពីលើមក មិនដឹងថារឿងកំប្លែងសោះ សុំសផចមួយសិន :lol:

  2. lsvichet says:

    មិន​មែន​រឿង​កំប្លែង​ទេ ម៉េច​សើច​អញ្ចឹង? :D

  3. Sophea says:

    សើចត្រង់

    “ពួកម៉ាក់កូនឯងមានទូរស័ព្ទដៃដែរ?”

    “អត់ផង!”

  4. Anonymous says:

    បើទិញទូរស័ព្ទនោះ តាមយោបល់ខ្ញុំ មិនត្រូវទិញទូរស័ព្ទ ដែលមាន button 123 ដល់9 ទេ គឺត្រូវទិញ គ្រាន់តែអាចទទួលបាន តេចេញទៅ អាណាព្យាបាលបាន សំរាប់ទំនាក់ទំនងតែឪពុកម្តាយតែប៉ុណ្ណោះ។ តែពិបាកត្រង់ថា នៅស្រុកខ្មែរពិបាកទិញទូរស័ព្ទដៃរបៀបនេះណា ហើយក៏មិនដឹងជានៅទៅណាលក់ផង។

    មិនគួរឲ្យក្មេងកាន់ទូរស័ព្ទនៅហ្នឹងដៃទេ ព្រោះ គេអាចសំលុតយកបាន!! បើជួបមនុស្សដែលមានគំនិតអាក្រក់ ទូរស័ព្ទក៏អស់ ភាពបរិសុទ្ធក្មេងក៏អស់ ហើយថែមទាំងប្រឈមនឹងការចាប់ជំរិតទៀតផង។ ម្យ៉ាងវិញទៀត …….បើឲ្យប្រើពីក្មេងទៅនោះ អ្នកនឹងក្លាយជាអាណាព្យាបាល ដែលមិនចេះអប់រំកូន បណ្តោយតាមកូនទៀតផង។ បំណងល្អពីខ្ញុំក្នុងនាមជាកុមារទេព

  5. monida says:

    យោបល់ល្អ។ សូមអរគុណ។

Speak Your Mind

*