“ម៉ាក់?“កូនប្រុសរបស់ខ្ញុំស្រែកពីកៅអីខាងក្រោយមក “ពេលណាទើបម៉ាក់អោយខ្ញុំកាន់ទូរស័ព្ទដៃ?”
“ម៉ាក់មិនទាន់គិតដល់រឿងនេះទេ តែម៉ាក់គិតថានឹងអោយកូនប្រើនៅពេលកូនចូលវិទ្យាល័យ” ខ្ញុំឆ្លើយពីបំណងដ៏ពិតបា្រកដរបស់ខ្ញុំទៅកាន់កូននៅពេលដល់កន្លែងភ្លើងស្តុប។
“វិទ្យាល័យ?” វាស្រែកសួរផងថ្ងូរផង។ “វាមិនយុតិ្តធម៌ទេ! កូនគេដទៃ អាយុដំណាល់ខ្ញុំគេមានទូរស័ព្ទដៃកាន់គ្រប់គ្នា។”
ខ្ញុំក៏ចាប់ផ្តើមគិតថាប្រហែលជាទូរស័ព្ទដៃគឺជាសំភារៈមួយដែលសិស្សបឋមសិក្សាត្រូវតែមានវឺ? លើសពីនេះទៅទៀតខ្ញុំគិតថាបើកូនខ្ញុំមានទូរស័ព្ទ អាចអោយខ្ញុំទាក់ទងវាបាននៅពេលវានៅសាលា។ មិត្តភក្តិរបស់ខ្ញុំក្រោកឈរសំលឹងទៅកូនរបស់គាត់យ៉ាងយូរនៅពេលកូនស្រីរបស់គេសុំទូរស័ព្ទដៃ។
“ម៉ាក់ថាក្មេងដទៃអាយុទើបតែប៉ុណ្ណឹងកាន់ទូរស័ព្ទដៃមកពីឪពុកម្តាយពួកគេមិនចេះគិត។” គេនិយាយ។
“ទូរស័ព្ទដៃថ្លៃណាស់ ហើយងាយនឹងបាត់ទៀត។ កូនឯងមិនទាន់ដល់ពេលត្រូវប្រើវាទេ យើងមិនទាន់ទៅនៅស្រុកភ្នំឯណា!”
ក្រោយមក កូនស្រីគាត់អាយុច្រើនគួរសមដែលវាអាចទៅសាលាខ្លួនឯងបាន វាគួរតែមានទូរស័ព្ទដៃដែលអាចអោយយើងដឹងពីសុវត្ថិភាពរបស់វា និងធ្វើអោយម្នាក់ៗមានភាពកក់ក្តៅ។
នោះធ្វើអោយខ្ញុំយល់។ ទូរស័ព្ទដៃសំរាប់ក្មេងលើសពី១០ឆ្នាំជាគំនិតល្អគ្រាន់បើ៖ កូនយើងអាចបង្ហាញអោយយើងឃើញពីភាពវៃឆ្លាតរបស់គេជាមួយនឹងឧបករណ៍អេឡិចត្រូនិច។ ហើយយើងក៏អាចគ្រប់គ្រងការប្រើប្រាស់របសើគេបាន ដូចជាបញ្ចូលកម្មវិធីសំរាប់កំណត់លេខដែលហៅចូល ដែលអាចអោយកូនយើងជៀសពីការទាក់ទងជាមួយមនុស្សមិនដែលស្គាល់គ្នា រឺការប្រើប្រាស់ក្នុងការដោនឡូតផ្សេងៗ។ ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទខ្លះ យើងថែមទាំងអាចអោយគេកាត់ផ្តាច់ប្រព័ន្ធនៅពេលយប់ រឺពេលដែលយើងមិនចង់អោយប្រើ។ យើងថែមទាំងអាចគ្រប់គ្រង់តំបន់ដែលអាចអោយទូរស័ព្ទនោះមានដំណើរការ បើមានការប្រើប្រាស់ក្រៅតំបន់នោះនឹងមានសារផ្តល់ដំណឹងមកយើង។ ធ្វើបែបនេះយើងអាចដឹងបានបើកូនយើងចេញពីសាលាភ្លាមហើយមិនមកផ្ទះភ្លាម។
ប៉ុន្តែចុះក្មេងអាយុទើបតែ៦ ៧ឆ្នាំវិញ? ដែលទៅណាមកណាជាមួយឪពុកម្តាយគ្រប់ពេល។ ក្មេងខ្លះមិនទាន់ទាំងចេះអក្សរផង។ មិត្តភក្តិរបស់វា វាជួបនៅសាលារាល់ថ្ងៃ និងជារៀងរាល់ចុងសប្តាហ៍តែងតែជួបគ្នានៅសួនកំសាន្ត។ អីចឹងហេតុផលដែលថាត្រូវការ ទូរស័ព្ទដើម្បីទាក់ទងមិត្តភក្តិគឺមិនចាំបាច់ទេ។
ខ្ញុំគិតសព្វគ្រប់ហើយក៏ប្រាប់ទៅកូនប្រុសរបស់ខ្ញុំវិញថា “កូនត្រូវចាំសិន មិនទាន់ដល់ពេលត្រូវប្រើវាទេ“។
“ហេតុអី? ម៉េចចឹង!!”
“កូនឯងគិតមើលមើហ៍…” ខ្ញុំនិយាយ។ “កូនឯងត្រូវការទូរស័ព្ទយកមកធ្វើអី? ”
វាធ្វើភ្នែកស្លឺ ហើយឆ្លើយថា “ទុកនិយាយជាមួយពួកម៉ាក។”
“ពួកម៉ាក់កូនឯងមានទូរស័ព្ទដៃដែរ?”
“អត់ផង!”
………
