១- ពណ៌ណាដែលអ្នកចូលចិត្ត?
ក- ពណ៌លឿងនិងពណ៌ទឹកក្រូច (៦ពិន្ទុ)
ខ- មិនដឹងរើសមួយណាទេ។ ពណ៌ណាក៏ស្អាតដោយឡែករបស់វា។ (៤ពិន្ទុ)
គ- ពណ៌ងងឹត ដូចជាខ្មៅ ប្រផេះ (៣ពិន្ទុ)
ឃ- ពណ៌ស (១ពិន្ទុ)
ង- ខ្ញុំគិតថាពណ៌ខៀវសមនឹងខ្ញុំ (៥ពិន្ទុ)
ច- បណ្តាពណ៌ស្រស់នៃធម្មជាតិ (២ពិន្ទុ)
២- មានមនុស្សស្របាលនឹងអ្នកទើបនឹងមកនៅផ្ទះក្បែរអ្នក អ្នក…
ក- អញ្ជើញពួកគេមកផ្ទះដើម្បីទទួលទានអាហារជាការស្គាលើគ្នា (៦ពិន្ទុ)
ខ- រកវិធីដើម្បីអោយពួកគេឃើញអ្នក (២ពិន្ទុ)
គ- អញ្ជើញពួកគេនិងមិត្តភក្តិរបស់អ្នកមកលេងផ្ទះ(៥ពិន្ទុ)
ឃ- លាក់មុខដើម្បីកុំអោយពួកគេស្គាល់ (១ពិន្ទុ)
ង- រកវិធីស្វែលយល់ពីគេដោយមិនបាចើនិយាយផ្ទាល់មាត់(៤ពិន្ទុ)
ច- ចាប់ផ្តើមធ្វើស្គាល់ភ្លាម (៤ពិន្ទុ)
៣- ការប្រលងសំខាន់ជិតមកដល់ អ្នក…
ក- មិនបាច់រៀនថែម ព្រោះអ្នកបានរៀនរួចហើយ(៣ពិន្ទុ)
ខ- រៀនមួយថ្ងៃបន្តិច (៥ពិន្ទុ)
គ- រំលឹកមេរៀនអោយស្ទាត់មុនថ្ងសប្រលង (២ពិន្ទុ)
ឃ- រៀបចំប្រុយយ៉ុង និងមិនចាំបាច់រៀនឡើយ (១ពិន្ទុ)
ង- អ្នកបានខំរៀនតាំងពីដើមទី (៦ពិន្ទុ)
ច- រៀនមុនប្រលង២ ៣ថ្ងៃកុំអោយភ្លេច (៤ពិន្ទុ)
៤- បើត្រូវចូលរួមក្លឹបរបស់សាលាមួយ អ្នកនឹងជ្រើសរើសមុខវិជ្ជាណា?
ក- ក្លឹបនិពន្ធ ព្រោះខ្ញុំចូលចិត្តអានសៀវភៅ (៣ពិន្ទុ)
ខ- ក្លឹបណាដែលមានមិត្តភក្តិខ្ញុំចូលច្រើន (៥ពិន្ទុ)
គ- វិជ្ជាណាក៏បាន ខ្ញុំអាចធ្វើបានល្អទាំងអស់ (៦ពិន្ទុ)
ឃ- ក្លឹបក្បាច់គុន ដើម្បីបង្ក្រាបពួកបងធំក្នុងសាលា ព្រោះខ្ញុំកំពុងជាជនរងគ្រោះ (១ពិន្ទុ)
ង- ក្លឹបកីឡា រឺ វប្បធម៌ (២ពិន្ទុ)
៥- អាហារដែលអ្នកចូលចិត្ត…
ក- Pizza, hot dog…(៥ពិន្ទុ)
ខ- ការ៉េម(៣ពិន្ទុ)
គ- សាច់ (២ពិន្ទុ)
ឃ- ប័រ ហ្វ្រូម៉ាស (១ពិន្ទុ)
ង- ផ្លែឈើ (៤ពិន្ទុ)
ច- នំប៉័ងសាច់ (៦ពិន្ទុ)
ពិន្ទុពី ២៥ឡើងទៅ
អ្នកជាមនុស្សស្រស់ស្រាយបើកទូលាយ រស់ដោយរីករាយ។ អ្នកចូលចិត្តតាប់អានមិត្ត និងចូលចិត្តដើរកំសាន្តជាមួយគ្រួសារនិងមិត្តភក្តិ។
២១ – ២៥ ពិន្ទុ
អ្នកជាប្រភេទមនុស្សរីករាយនិងធ្វើល្អចំពោះអ្នកដទៃ។ អ្នកតែងតែជាអ្នកដែលបង្កើតនូវការស្រមៃដ៏អស្ចារ្យ និងជា “មេគ្រួសារ”។
១៦ – ២០ ពិន្ទុ
អ្នកជាមនុស្សចិត្តល្អ ប៉ុន្តែងាយធុញ និងខ្វះការព្យាយាម។ អ្នកមានមិត្តភក្តិច្រើនដែលមានចរឹតដូចខ្លួន និងស្និទ្ធស្នាលដូចសាច់ញាតោផ្ទាល់។
១១ – ១៥ ពិន្ទុ
អ្នកជាមនុស្សស្រពោនបន្តិច (នៅក្នុងចិត្ត)តែនៅតែពេញចិត្តចំពោះខ្លួនឯង។ អ្នកមានចិត្តល្អប៉ុន្តែឆាប់មានប្រតិកម្ម និងឆាប់រំជួលចិត្ត។ អ្នកគួរតែចេញទៅក្រៅអោយបានច្រើន។
៧ – ១១ ពិន្ទុ
អ្នករឹងមាំ និងស្រលាញ់កីឡា។ មានមនុស្សមួយចំនួនច្រណែននឹងភាពឆ្លាតវៃរបស់អ្នក។ អ្នកមានចិត្តរួសរាយនិងចេះយកចិត្តទុកដាក់។

Recent Comments Gravatars