ជាង១០ឆ្នាំ​ទៅមុខ​ស្ត្រី​នឹង​លែង​មាន​កូន​ទៀត​ឬ?​

នៅក្នុង​រឿង Children of Men ដែល​ចេញ​បញ្ចាំង​តាំង​ពី​ឆ្នាំ​២០០៦នោះ បាន​បង្ហាញ​ថា​ស្ត្រី​នៅ​ឆ្នាំ​២០២៧​នឹង​លែង​មាន​កូន​ដូច​សព្វ​ថ្ងៃ​នេះ​ទៀត​ឡើយតែ​គេ​ក៏​មិន​បាន​បង្ហាញ​ថា​តើ​មក​ពី​មូល​ហេតុអ្វី​ច្បាស់​លាស់​ដែរ។ ក្នុងរឿង​នោះមាន​តែ​ស្រីក្មេង​ម្នាក់​ប៉ុណ្ណោះ​ដែល​មាន​ផ្ទៃ​ពោះ​នឹង​ប្រសូត​បាន​កូន​ស្រីម្នាក់​ ដែល​ត្រូវបាន​គេ​ជួយ​ជ្រោម​ជ្រែង​រហូត​ដល់​កប៉ាលអ្នក​វិទ្យាសាស្រ្ត​ដើម្បី​ធ្វើការស្រាវជ្រាវ​​ជួយ​សង្គ្រោះអោយ​មនុស្សមាន​កូន​ដូច​ធម្មតាវិញ។ នេះ​គ្រាន់​តែ​ជាការ​​ស្រមៃរបស់​អ្នក​និពន្ធ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​តើ​ការ​ស្រមៃ​នេះ​អាចនឹង​ក្លាយ​ទៅ​ជាការ​ពិត​ដែរ​ឬទេ?

ថ្ងៃនេះ​ Yahoo បាន​ផ្សាយ​អត្ថបទ​មួយ​មាន​ចំណង​ជើង​ថា​ “ខ្ញុំសំរេច​ចិត្ត​ថា​មិន​អោយ​មាន​កូន“​ (J’ai choisi de ne pas avoir d’enfant)។

« ខ្ញុំ​អត់ចង់បាន​ ! »​ នេះ​ជា​សំដី​ដែល​ស្តាប់​ទៅ​ដូចជា​នៅ​តែ​ទើស​ត្រចៀក​ និង​កំពុង​តែ​ចោទ​ជា​សំនួរ។ តើសេចក្តី​ប្រាថ្នាចង់បាន​កូន​នេះ​​ជាការ​លះបង់​ដ៏​ធំធេង​ណាស់​? ទោះ​ជា​យ៉ាង​ណាក៏​បច្ចុប្បន្ន​នេះ​ស្ត្រី​ដែល​មាន​និន្នាការ​មិន​ចង់​ក្លាយ​ជាម្តាយ​បាន​កើន​ឡើង​​ជា​លំដាប់៖ ស្ត្រី​បារាំង​១២% ដែល​កើត​ក្នុង​ឆ្នាំ​១៩៥៤​និង​១៩៥៥ បាន​ជ្រើសយក​ជំរើសនេះ។ ចលនា​នេះ​បាន​បង្ហាញ​រូប​រាង​កាន់​តែ​ច្បាស់​នៅ​អង់គ្លេស និង​ហូឡង់៖ ក្នុងវ័យ​ដូចគ្នា​ នេះជាជំរើស​របស់​​ស្ត្រីម្នាក់​ក្នុង​ចំណោម​ស្ត្រី៥នាក់។ តើដោយ​មូលហេតុ​អ្វី​ដែល​ស្ត្រី​ទាំងនោះបែរជា​សំរេច​ចិត្ត​ដូច្នោះទៅ​វិញ?

ខ្ញុំ​ចង់​ផ្តោត​តែ​ទៅ​លើ​ការងារ​វិញ

ដោយ​សារ​ចំណេះដឹង​ខ្ពស់​ដូច​បុរស ទើបស្ត្រី​អាច​ក្តោបក្តាប់​អនាគត​របស់​ខ្លួន​ដោយ​ខ្លួន​ឯង​ និង​អាច​ធ្វើការ​បាន​។  មូល​ហេតុនេះ​ហើយ​ដែល​ធ្វើអោយ​ស្ត្រី​បដិសេធក្នុង​ការ​ចិញ្ចឹមកូន។ តួយ៉ាង​ដូចជា​អ្នកស្រី Martine Aubry  រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ​និង​ជា​អគ្កលេខាធិការ​​បក្ស​ប្រឆាំង​របស់​បារាំង ទទួលស្គាល់​ថាគាត់​​មាន​កូន​តែ​ម្នាក់គត់​ដោយសារ​គាត់​ផ្តោត​សំខាន់ទៅ​លើ​ការងារ​នយោបាយរបស់ខ្លួន។ ​ ចំណែកអ្ន​ក​ស្រី Nicole Notat មេដឹក​នាំ​សហជីព CFDT បាន​សំរេច​ចិត្ត​ថា​មិន​អោយ​មាន​កូន​តែ​ម្តង៕

ទៅ​អនាគតបើ​ស្ត្រី​ដែល​ជ្រើស​រើស​យកការងារជាជាង​ការ​បំពេញ​តួនាទីជា​មាតា​កាន់​តែ​កើន​ឡើងនោះ​ពិភពលោក​ច្បាស់​ជា​ជួប​វិបត្តិ​ដូចក្នុង​រឿង​មិនខាន។​ អីចឹងស្ត្រីមិន​បាច់​រៀន​ជ្រៅជ្រះ​ពេក​ទេ​មែន​ទេ? ​:D

Related Posts