គណៈ​កម្មការ vs គណៈកម្មាធិការ

តាម​វចនានុក្រម​ខ្មែរ៖

គណៈកម្មការ ( ន. ) ជន​មួយ​ក្រុម ឬ ក្រុម​ជំនុំ​ដែល​ចាត់​តាំង​ឡើង ដោយ​ពិធី​បោះ​ឆ្នោត ឬ ដោយ​ការ​ជ្រើស​តាំង សម្រាប់​ឲ្យ​ពិនិត្យ​កិច្ច​ការ​ណា​មួយ​ដាច់​មុខ​ដោយ​ឡែក : គណៈ​កម្មការ​វប្បធម៌ បាន​បង្កើត​ពាក្យ​ខ្មែរ​ថ្មី​ៗ ជា​ច្រើន ។

គណៈកម្មាធិការ ( ន. ) សមាជិក​មួយ​ក្រុម​ដែល​តាំង​ឡើង​ក្នុង​ក្រសួង​រាជការ ឬ ក្នុង​សភា​ដើម្បី​ឲ្យ​ប្រតិបត្តិ​សម្រេច​ការ​ណា​មួយ : មុខការ​នេះ​ស្រេច​លើ​គណៈកម្មាធិការ ។

តើ​ពីរនេះ​ខុស​គ្នា​យ៉ាង​ម៉េច? ពេល​ណា​ប្រើ​គណៈកម្មការ? ពេល​ណា​ប្រើ​គណៈកម្មាធិការ?

ពាក្យ​អង់គ្លេស​ត្រូវគ្នា មាន committee និង commission ។ វចនានុក្រម Orkida បកថា

- committee = គណៈកម្មាធិការ

- commission =គណៈកម្មការ

ឧទាហរណ៍៖ ការប្រើប្រាស់​ពាក្យ​ពីរនេះ

- គណៈកម្មការ​ដោះស្រាយ​វិវាទព្រំដែន …
- គណៈកម្មការ​អន្តរ​ក្រសួង …
- គណៈកម្មការ​ទន្លេមេគង្គ …
- គណៈកម្មការមូលបត្រកម្ពុជា …
- គណៈកម្មការសិទ្ធិមនុស្ស​អាស៊ាន …

- គណៈកម្មាធិការ​ជាតិ​លើក​កំពស់សីលធម៌សង្គម
- គណៈកម្មាធិការ​សមាគម​នារីដើម្បីសន្តិភាព …
- គណៈកម្មាធិការ​ទំនាក់ទំនង​នៃ​គំរោង ESTHER …
- គណៈកម្មាធិការ​បេតិកភណ្ឌពិភពលោក
- គណៈកម្មាធិការ​អភិវឌ្ឍន៍​ភូមិ
- គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា…
- ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ
- គណៈកម្មាធិការ​ទទួលស្គាល់​គុណភាព​អប់រំ​
- គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ខ្អែរ​សៀម

Related Posts

Speak Your Mind

*