ថ្ងៃ Bastille គឺជាថ្ងៃបុណ្យជាតិរបស់បារាំង ដែលគេប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី១៤កក្កដា។ នៅប្រទេសបារាំងគេហៅពិធីបុណ្យនេះថា La Fête Nationale (មានន័យថា ពិធីបុណ្យជាតិ) ដែលជាទូទៅគេហៅថា Le Quatorze Juillet (១៤កក្កដា)។ បុណ្យនេះត្រូវបានប្រារព្ធឡើងដើម្បីរំលឹកដល់ពិធីបុណ្យរបស់សហព័ន្ធក្នុងឆ្នាំ១៧៩០ (Fête de la Fédération) ដែលជាខួបលើកទី១នៃថ្ងៃរំដោះកាន់កាប់បន្ទាយពន្ធធនាគារដ៏ធំរបស់បារាំងនៅទីក្រុងប៉ារី នៅថ្ងៃទី១៤កក្កដា១៧៨៩។ ការរំដោះកាន់កាប់បន្ទាយពន្ធធនាគារដ៏ធំរបស់បារាំងនៅទីក្រុងប៉ារីនៅពេលនោះគឺជានិមិត្តសញ្ញានៃការបះបោរផ្តួលរំលំរបបរាជានិយម ដែលជាការបែរមករករបបសាធារណៈរដ្ឋដំបូងបង្អស់របស់បារាំង។ ការដង្ហែរក្បួនព្យុះហយាត្រាធំត្រូវបានប្រារព្ធឡើងនៅព្រឹកថ្ងៃទី១៤កក្កដា នៅលើរុក្ខវិថី Champs-Élysées នៅទីក្រុងប៉ារីក្រោមអធិបតីភាពរបស់ប្រធានាធិបតីរបស់សាធារណៈបារាំង។
នៅរ៉ែន (ភាគពាយព្យនៃប្រទេសបារាំង) ក៏មានក្បួនព្យុះហយាត្រាដែរ!!
ក្បួនព្យុះហយាត្រា នៅថ្ងៃទី១៣កក្កដា២០១០ ចាប់ផ្តើមនៅម៉ោង ៦ល្ងាច នៅ Place Challes De Gaulle
.
ទៅមើលកាំជ្រួចនៅថ្ងៃដដែលម៉ោង ១១យប់ នៅ Plaine De Baud
មនុស្សទៅមើលកាំជ្រួចមិនចាញ់អុំទូកនៅស្រុកខ្មែរទេ!!!










តាមខ្ញុំមើលនៅប៉ុស្ដិ៍លេខប្រាំបារាំង ឃើញគេធ្វើទាំងកណ្ដាលភ្លៀងទៀតផង! មែនទេ?
មែនតើ!! នៅប៉ារីកាលពីថ្ងៃ១៤កក្កដានោះ ភ្លៀងខ្លាំងណាស់!