បន្ទាប់ពីបានទស្សនាទីក្រុងប៉ារីស និងជិះឡានក្រុង*ផ្ដាច់ព្រលឹង*ទៅលេងស្គីនៅអូត្រង់ (Autrans-La Sure)រួចហើយ ពួកយើងក៏បានមកដល់កំពូលភ្នំបាស្ទីយ (Bastille)។
បាស្ទីយជាអតីតបន្ទាយទាហាន ឋិតនៅលើកូនភ្នំ Rachais ។
ដើម្បីឡើងទៅដល់កំពូលភ្នំដែលមានបន្ទាយទាហានតាំងនៅនេះ គេដើរដោយជើងរឺ ជិះកន្ត្រកយោង (téléphérique) បាន។ កន្ត្រកយោងនេះ ជាកន្ត្រកយោងបុរាណបំផុតលើលោក ដែលត្រូវបានគេសាងសង់ឡើងនៅឆ្នាំ១៩៣៤។ ថ្លៃជិះកន្ត្រកយោងទៅមកសំរាប់កូនសិស្ស គេយក៥អឺរ៉ូ តំលៃធម្មតាគឺ៦អឺរ៉ូកន្លះ។

សត្វតូបអើតកចេញពីរូងភ្នំម៉ង់ដ្រាំង (Mandrin)






យីហ្ហាយ…អត់ដែលបានស្គាល់សោះហ្មង!
បានអីស្គាល់បើមិនមែននៅស្រុកខ្មែរផង ហាហា។ និយាយចឹងទេសភាពស្អាតមែនទែន!
នៅលើនោះពិតជាស្អាតមែន! ហើយថែមទាំងអាចមើលឃើញទីក្រុង Grenoble ទាំងមូលទៀតផង។
អ្នកផ្សេងសុទ្ធតែបានហក់បញ្ចេញស្ទីល អនិច្ចារតែដាលីណា អត់បានហក់អីនឹងគេ
បើនាងឈរ នាងច្បាស់ជាលោតនឹងគេដែរហើយកេសីអើយ!! ពេលនោះនាងមិនព្រមឈរ មិនព្រមក្រោកពីរទេះសោះ…
សប្បាយដល់ហើយមើលទៅ។
ខ្ញុំដូចជាឃើញលោកគ្រូសំសិទ្ធសេរី មិនដឹងសរសេរត្រូវរឺខុសទេ។
គឺគ្រូសេរីមែនហ្នឹង