Disneyland Paris

Disneyland គឺជាកន្លែង​កំសាន្ត​ដែលបង្កើតដោយ​ក្រុម​ហ៊ុន ​Walt Disney ដែលជាក្រុម​ហ៊ុន​ដ៏ល្បី​ក្នុងការ​ផលិត​ខ្សែ​ភាពយន្ត​គំនូរ​ជីវចល​របស់​អាមេរិច តាំង​ពី​ឆ្នាំ​១៩៥៥មក​ម៉្លេះ។ នៅក្នុង ​Disneyland មានកន្លែង​កំសាន្តប្លែកៗ​ជា​ច្រើន សំរាប់​កុមារ​និង​មនុស្ស​ពេញ​វ័យ មានការ​សំដែងសិល្បៈ​របស់​តួអង្គ​ក្នុង​ខ្សែ​ភាពយន្ត​គំនូ​រជីវចល​របស់ Walt Disney  មាន​បាញ់កាំ​ជ្រួច មាន​ការ​ដង្ហែរ​ក្បួន​ជាដើម​​។ ​​Disneyland ក៏បាន​បើក​សាខារបស់​ខ្លួនមួយ​នៅ​អឺរ៉ុបដែរ​​កាល​ពី​ឆ្នាំ​១៩៩២ គឺ​នៅ​ជាយ​ក្រុងប៉ារី​​ប្រទេស​​បារាំង។

មនុស្សម្នាកកកុញនៅ​ច្រកចូល

ប្រាសាទ​សំខាន់​ជាងគេ​នៅក្នុងសួន Disneyland

ការ​ដង្ហែរ​ក្បួន​នៅ​Main Street ពេល​ព្រឹក

Space Mountain កន្លែង​លេង​កន្ត្រាក់អារម្មណ៍ (ចេញ​ពី​ក្នុង​នេះ​មក​វិញ​ស្លេក​មុខ :D )

Star Tour ជិះយានអាវកាស​ដូចក្នុង​រឿង​ Star War

ចង់​ចូលលេងកន្លែង​ណាមួយ​​ត្រូវតំរង់​ជួរ​យ៉ាង​តិចក៏​១ម៉ោង​ដែរ​ តែ​លេង​តែ​២​ឫ៣នាទី​ប៉ុណ្ណោះចប់​ហើយ!!

សំបូរ​របស់​ទាក់ទាញ​ក្មេង (បើមានកូនក្មេងទៅ​ជាមួយ​ ត្រៀម​តែ​លុយ​ទៅ :D )

Related Posts

Speak Your Mind

*