Interlaken ទី​កន្លែង​ដ៏​មនោរម្យ​របស់​ប្រទេស​ស្វ៊ីស

interlaken, switzerland

Interlaken ជា​ឃុំ​មួយ​ឋិត​ក្នុង​ស្រុក​Interlaken របស់​កង់តុង​ប៊ែន៌ ប្រទេស​ស្វ៊ីស។ Interlaken ពីដំបូង​មាន​ឈ្មោះថា Aarmühle។ ចាប់​ពី​ឆ្នាំ​១៨៩១មក​ក៏ដូរមក​ហៅថា​interlaken វិញ។ Interlaken មាន​បឹង Brienz ឋិត​នៅ​ខាង​កើត និង បឹង​ធូន (Thun) ឋិត​នៅខាងលិច។ ហេតុ​ដូច្នេះ​ហើយ​បានជា​គេហៅ​ឃុំ​នេះ​ថា Inter-laken (ចន្លោះ-បឹង)។

សព្វថ្ងៃនេះ​វិស័យ​ទេសចរណ៍​ជា​ប្រភព​ចំនូល​ដ៏សំខាន់​សំរាប់​តំបន់នេះ។ ជា​ធម្មតា​ទេសចរ​មក​ទីនេះ​ដើម្បី​ដើរ​កំសាន្ត ជិះទូក ជិះខ្លែងហោះ ​និង​លេង​ស្គី។

ប្រសិន​បើ​លោក​អ្នក​បាន​ដើរ​កាត់​ភូមិ​នេះ គង់​នឹងមាន​អារម្មណ៍​តែ​មួយ​ដូច​​គ្នា​ថា កន្លែង​ពិត​ជា​មនោរម្យ ស្ងប់ស្ងាត់ សន្តិភាព គួរ​អោយ​ស្រលាញ់ ប្រកប​ដោយ​សេចក្តីសុខ ….។

​ឋិត​នៅ​ជាប់​មាត់បឹង មាន​ស្ទឹង រឺ​ទន្លេ​ហូរ​កាត់ មាន​ភ្នំ​ទឹក​កក​នៅ​ព័ទ្ធ​ជុំ​វិញ ពពក​រសាត់កាត់​ពាក់​កណ្ដាល​ភ្នំ ពិត​ជា​គួរ​អោយ​ទាក់​ទាញ​មែន។

  • សូមទស្សនា​រូបថត​ផ្សេងៗ

interlaken, switzerland

interlaken, switzerland

interlaken, switzerland

interlaken, switzerland

interlaken, switzerland

interlaken, switzerland

interlaken, switzerland

interlaken, switzerland

interlaken, switzerland
 

  • រូបថត​ផ្ដេស​ផ្ដាស

 

Interlaken, switzerland

Interlaken, switzerland

Interlaken, switzerland

Related Posts

  • No Related Post

Speak Your Mind

*