បានឃើញទឹកកកសំលីពេញភ្នែកលើកដំបូង

មកនៅស្រុកបារាំង១ឆ្នាំហើយ មិនដែលបានឃើញទឹកកកសំលីហ្នឹងគេសោះ!! ទើបតែព្រឹកម៉ិញបើក​ភ្នែកឡើង​សព្រាត!! សុទ្ធតែទឹកកក!!​ កាលពីឆ្នាំមុនមុន ទោះបីជាការទស្សន៍ទាយឧតុនិយមថាមានធ្លាក់ទឹកកក ក៏គ្មាសសង្ឃឹមដែរ ;-)   នៅតំបន់ខ្ញុំនៅនេះ ទឹកកកមិន​ដែល​ធ្លាក់​ទេ៣ឆ្នាំចុងក្រោយនេះ។ ទើបតែថ្ងៃនេះ មានព្រុះទឹកកកនៅជិតៗនេះ ទើបទទួលឥទ្ធិពលពីគេមក។

Related Posts

Comments

  1. សុភី says:

    ស្អាត់​ខ្លាំង​ណាស់ ខ្ញុំ​ចង​ឃើញ​ដែរ​តែ​គ្មាន​សង្ឃឹម​ទេ​ព្រោះ​ស្រុក​ខ្មែរ​គ្មាន​ផង!

  2. Anonymous says:

    ស្អាតមែនទែន! មិនដឹងថាពេលណាបានស្គាល់រសជាតិទឹកកកធ្លាក់ទេណ

  3. Sophea says:

    ផ្សឹលមិញខ្ញុំទៅរ៉េនដែរតើ ទៅមើលគេការពាសារណា។ មិត្តភក្តិគេថា ស៊យវិញ ព្រោះអត់មានទឹកកកផ្សឹលមិញ តែមានថ្ងៃនេះ។

    នៅខ្ញុំគឺគ្មានសង្ឃឹមតែម្តង នៅកន្លែងខ្ញុំគ្មានប្រវត្តសាស្ត្រទេ។ ព្រឹកមិញធ្លាក់ដែរ មិនដល់មួយនាទីផង។

  4. monida says:

    សុភី ពិតជាស្អាតមែនតែរអិលមិនបាច់និយាយទេ!

    សុវុឌ្ឍី មកលេងម្តងមក! បងនៅទីនេះ១ឆ្នាំហើយទើបនឹងបាន​ឃើញថ្ងៃនេះឯង!!

    ម្សិលមិញមករ៉ែន!? នៅ La Rochelle ប្រហែលដូចរ៉ែនដែរហើយមើលទៅ…;-)

  5. Sophea says:

    ម្សឹលមិញខ្ញុំទៅមើលគេការពារសារណា ជាមួយគ្រូ។ គ្រូគាត់ហៅទៅ ចេះតែទៅទៅ តែជិះឡានវិលល្ងាចហត់សឹងអី។

    នៅឡារូឆែល កំសត់ជាងរ៉ែនទៅទៀត ព្រោះមិនងាយមានព្រឹលទេ ដោយសារនៅជាប់សមុទ្រ។

  6. lsvichet says:

    ដោយ​សារ​នៅ​ជាប់សមុទ្រ​អី Corse ជា​កោះសោះ ពេលធម្មតា​ក្ដៅ​ជាង​រ៉ែន​ដាច់ តែ​ធ្លាក់ទឹកកក​រាល់ឆ្នាំ។

  7. Sophea says:

    នៅនីសក៏អញ្ចឹងដែរ តែវាមិនធ្លាក់នៅដំបន់ដែលជាប់សមុទ្រខ្លាំងដូចឡារូឆែលទេ។ ជាទូទៅ គឺធ្លាក់នៅឆ្ងាយពីសុមុទ្យរឺលើភ្នំ។

    នៅឡារូឆែល ជាដំបន់ទំនាប អត់មានភ្នំផង

Speak Your Mind

*