បួន​ប្រាំ​ឆ្នាំ​ទើប​មាន​ម្ដង

រ៉ែនជា​ក្រុង​មួយ​នៃ​​ប្រទេស​បារាំង​ដែលមិន​ងាយ​ធ្លាក់​ទឹកកក​ដូច​ក្រុង​ផ្សេង​ទៀត​ឡើយ បួន​ប្រាំ​ឆ្នាំ​ទើបមាន​​ម្ដង។ មាន​អ្នក​ខ្លះ​ក្នុង​រូប​ខាង​ក្រោម​នេះ ទើប​តែ​ឃើញ​ទឹកកកសំលី​ធ្លាក់​ជា​លើក​ដំបូងក្នុង​ជីវិត បន់​អោយ​តែ​ថ្ងៃ​រះ​អាល​នឹង​ចេញ​ទៅថត​រូប :D

រៀនពាក្យ៖

English: Snow, Française: Neige:  ខ្ញុំហៅថា ទឹកកក​សំលី។ ភាសា​បាលីរឺសំស្ក្រឹត​គេ​ហៅថា ហិមានី មាន​ន័យ​ថា​​ទឹក​សន្សើម​ដែល​ធ្លាក់មក​កក។

English: Hail, Française: Grêle:  ខ្មែរ​ហៅថា ព្រិល។ ធ្លាក់​ព្រឹល។ ព្រឹល​​ជាគ្រាប់ភ្លៀងកក​​ជាដុំ​ទឹកកក​តូចៗនៅ​ពេល​អកាសធាតុ​ត្រជាក់​ខ្លាំង។ នៅ​ស្រុក​ខ្មែរ​ពេល​ខ្លះ​ក៏​មាន​ធ្លាក់​ព្រឹល​ដែរ​។

យើង​មាន​ទំលាប់​ហៅពាក្យ Snow ថា​ព្រឹលខ្លះៗ​មក​ហើយ ដូចជា Snow white បកថា​នាង​ព្រឹលស។

 

Parc Gayeulles

DSC_0703

DSC_0696

DSC_0694

Related Posts

This website uses IntenseDebate comments, but they are not currently loaded because either your browser doesn't support JavaScript, or they didn't load fast enough.

8 Responses

12.19.09

ខ្ញុំចង់ទៅលេងដល់ហើយ

12.19.09

មើលទៅត្រូវមករដ្ឋដែលខ្ញុំនៅហើយ ថ្លាក់បីជាប់គ្នា បើមើលតាមបង្អួចគឺ កំពស់ក្បាលជង្គង់ ហើយនៅកំពុងធ្លាក់នៅឡើយ។

12.19.09

ទឹកកកនេះស្អាតមែន! តែគ្រោះថ្នាក់ណាស់ រអិលមិនបាច់និយាយទេ!! ខ្ញុំបានឃើញ​តែ​ប៉ុណ្ណេះអស់ចិត្តហើយ…:-D

12.19.09

ជំរាបសួរលោកគ្រូ តើលោកគ្រូសុខសប្បាយជាទេ ?? ខ្ញុំគិតថាលោកគ្រូប្រាកដជា
សប្បាយខ្លាំងណាស់។ ចំនែកខ្ញុំបានត្រឹមតែមើលតាមរូបថានឹងហើយ។ បើលោក
គ្រូមានពេលថតជាវីឌីអូអោយខ្ញុំបានឃើញផង។

12.19.09

នៅខាងខ្ញុំនេះនៅតែអត់ដដែលណឹង។ ផ្ទុយទៅវិញ កាលពីថ្ងៃសៅរ៍ មេឃបើកថ្ងៃចង់ក្តៅទៀតណា ថាលេងទេ។

ពាក់កណ្តាលខែមួយនឹង ខ្ញុំនឹងទៅ បែលហ្សីកម្តងទៀត លើកនេះសង្ឈឹមថាបានឃើញទឹកកកទៅចុះ :D

អូយកំសត់ណាស់ហ្ន៎ ទាល់តែបួនប្រាំឆ្នាំឯណោះទើបមានម្តង….

12.19.09

vankhea: ខ្ញុំ​សុខសប្បាយ​ទេ។ អរគុណ​ដែល​បាន​សួរសុខ​ទុក្ខ។

12.19.09

សង្ឃឹមអីចឹងទៅចុះ សុភា!
វឌ្ឈនា កំសត់មែនហ្នឹង! មិនមែនមាន​តែ​ខ្ញុំទេ សូម្បីតែបារាំងនៅ​ស្រុក​នេះ​ក៏​រំភើប​ដែរ​ពេល​បាន​ឃើញ​ទឺកកក! ហា ហា…

Leave Your Response

* Name, Email, Comment are Required